ការនាំចេញប្រេងដូងនៅខែសីហារបស់ប្រទេសឥណ្ឌូណេស៊ី កើនដល់ ៤,៣៣លានតោន

ហ្សាកាតា៖ ឥណ្ឌូណេស៊ីបាននាំចេញផលិតផលប្រេងដូងចំនួន ៤.៣៣លានតោន នៅក្នុងខែសីហា នេះបើតាមទិន្នន័យពីក្រុមឧស្សាហកម្មនៃសមាគមប្រេងដូងឥណ្ឌូណេស៊ី (GAPKI) បង្ហាញ នាថ្ងៃទី១១ តុលានេះ ខណៈដែលចំនួននេះ កើនឡើងពីចំនួន ២.៧១ លានតោន កាលពីខែកក្កដា។

GAPKI បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់ឥណ្ឌូនេស៊ីក្នុងការលើកលែងពន្ធលើការនាំចេញប្រេងដូងបានជួយ “ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនៃផលិតផលប្រេងដូងឥណ្ឌូណេស៊ី នៅក្នុងទីផ្សារពិភពលោក ចំពេលមានការប្រកួតប្រជែងខ្លាំងជាមួយប្រេងបន្លែផ្សេងទៀត” ។ លើមូលដ្ឋានប្រចាំឆ្នាំ ការនាំចេញបានកើនឡើង ១.៤ ភាគរយ។ ទន្ទឹមនឹងនេះដែរ នៅក្នុងខែសីហា ប្រទេសនាំចេញប្រេងដូងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានផលិតប្រេងដូងឆៅ និងប្រេងដើមរុក្ខាជាតិ ខឺណែល (kernel oil) ចំនួន ៤.៣១ លានតោន កើនឡើងពី ៣.៨ លានតោននៅក្នុងខែកក្កដា។

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃការនាំចេញបានជួយកាត់បន្ថយការស្តុកទុកដល់ ៤.០៤ លានតោននៅដំណាច់ខែសីហា ធៀបនឹង ៥.៩១លានតោន កាលពីមួយខែមុន៕ ប្រភពពី CNA , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner