ក្រសួងអប់រំចេញប្រកាសស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជន ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាសស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជន ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ដែលបានចេញសេចក្តីប្រកាសនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
ក្រសួងអប់រំ បានបញ្ជាក់ថា ប្រកាសនេះ មានគោលបំណងកំណត់អំពីបទប្បញ្ញត្ដិ និងកម្រិតវិន័យចំពោះបេក្ខជន ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ប្រកាសនេះ មានគោលដៅ៖
- រក្សារប្រៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ * កំណត់អំពីសកម្មភាពសម្រាប់បេក្ខជន ដែលត្រូវអនុវត្ដក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ * កំណត់អំពីសកម្មភាពដែលមិនត្រូវអនុវត្ដ និងកម្រិតវិន័យចំពោះបេក្ខជនដែលប្រព្រឹត្ដិខុសឆ្លង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុង…៕ ដោយ-រ៉ាវុធ