អភិបាលខេត្តកែប មានប្រសាសន៍ថា សមិទ្ធិផល នានាគឺកើតចេញ ពីកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងក្រោមការដឹកនាំ នូវនយោបាយឈ្នះៗរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន
ឯកឧត្តមមានប្រសាសន៍បែបនេះ នៅក្នុងពេលដែលអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអាគារបណ្ណាល័យ មួយខ្នង ដែលមានទំហ៊ំ៨៤ម៉ែត្តការ៉េ ចំណាយថវិការអស់ជិត២០០០០ដុល្លារ(ជិតពី មុឺនដុល្លារ )ស្ថិត នៅបរិវេណសាលាបឋមសិក្សា និងវិទ្យាល័យ
ហ៊ិន សែន ក្រុងកែប ភូមកែប សង្កាត់កែប ក្រុងកែប ដែលជាអំណោយ របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ ស មាលីដា ដែលលោកទាំងពីកសាងជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដើម្បីសិក្សាស្រាវជ្រាវ យកចំណេះដឹងថែមទៀត ក្នុងកាបម្រើផលប្រយោជន៍ សង្គមជាតិ និងគ្រួសារទៅថ្ងៃអនាគត ពិធីសម្ភោធ នេះរៀបចំឡើង នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក៍បាន មានប្រសាសន៍ថា អគារបណ្ណាល័យចំនួន ១ខ្នងស្មើនឹង១បន្ទប់នេះ ជាសមិទ្ធផលថ្មីមួយដ៏សំខាន់ សម្រាប់កូនក្មួយសិស្សានុសិស្សក្រេបជញ្ជក់យកចំណេះដឹងបន្ថែមក្រៅពីម៉ោងសិក្សា ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សប្រកបដោយសមត្ថភាព ដែលសង្គមជាតិត្រូវការ ហើយ សមិទ្ធផលនានាគឺកើតចេញពីកត្តា សុខសន្តិភាព ស្ថិរភាពនយោបាយ និងក្រោមការដឹកនាំនូវនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វេីឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍លេីគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអប់រំផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខនឹងក្ដីនឹករលឹករបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាមួយគ្នានេះ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ក៏បានផ្ដល់ជូននូវអំណោយដ៏ថ្មីស្រឡាង២ទៀត គឺបណ្ណាល័យសម្រាប់អនុវទ្យាល័យ ហ៊ុន សែន ក្រងកែប និងផ្លូវព័ន្ធជុំវិញអាគារសិក្សា តាមការស្នើសុំរបស់លោកនាយកសាលា ផងដែរ។
ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវខិតខំប្រឹងប្រែង កែលម្អបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងបន្តដាំដើមឈើបន្ថែមទៀត ដើម្បីអោយសមនិងសាលាគំរូមេត្រីភាពបរិស្ថាន និងសូមអោយក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រអោយបានពូកែ និងត្រូវធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គមនាពេលអនាគត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សំ សារីន និងឯកឧត្ដម បណ្ឌិត សោម ពិសិដ្ឋ ក៏បាននាំយកនូវអំណោយជាសៀវភៅ ប៊ិច ជូនដល់សិស្សានុសិស្ស និងឧបត្ថម្ភថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ ផងដែរ ៕ Sila Sarin