ឥណ្ឌូណេស៊ី​​នឹងវាយ​​កម្ទេច​​​កីឡដ្ឋាន​​បាល់​ទាត់​ដែល​​​​​​មនុស្ស​រត់​ជាន់​គ្នា​​ ស្លាប់​អស់​​ ១៣០ នាក់​ ​

ឥណ្ឌូនេស៊ី ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក​ ចូកូ​ វីដូដូ​ ថ្លែង​នៅ​ពី​ថ្ងៃ​អង្គារ​ទី​ ១៨ ខែតុលា​នេះ​ថា​ ​​ឥណ្ឌូណេស៊ី​​នឹង​វាយ​កម្ទេចចោល​នូវ​​កីឡដ្ឋាន​បាល់ទាត់ ​Kanjuruhan ​នៅក្រុង​​ Malaang ​ បន្ទាប់​ពី​ការ​រត់​ជាន់​គ្នាបាន​កើត​ឡើង​និង​សម្លាប់​​មនុស្ស​​​​ជាង​ ១៣០ នាក់​កាល​ពី​ដើម​ខែ​ ​​ហើយ​សាង​សង់​កីឡដ្ឋាន​ថ្មី​មួយ​ទៀត​តាម​ស្ដង់​ដារ​របស់​ហ្វីហ្វា​ (FIFA)។

​លោក វីដូដូ​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត បន្ទាប់​ពី​ជួប​ជាមួយ​លោក​ ​​Gianni Infantino ​ប្រធាន​ស្ថាប័ន​គ្រប់​គ្រង​បាល់​ទាត់​ពិភព​លោក​ FIFA។​ ​លោក​​បាន​អះ​អាង​ថា​ លោក​បាន​យល់​ព្រម​ជាមួយ​ លោក​ Infantino ​លើ​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ចំពោះ​របៀប​គ្រប់​គ្រង​​កីឡា​​បាល់​ទាត់​នៅ​​ឥណ្ឌូនេស៊ី​ ដោយ​ស្រប​តាម​ស្ដង់​ដារ​របស់​ FIFA ។​

​ជំនួប​រវាង​លោក​ វីដូដូ​ និង​លោក​ Infantino ​ធ្វើ​ឡើង​បន្ទាប់​ពី​ឥណ្ឌូនេស៊ី ​និង​ FIFA ​បាន​យល់​ព្រម​បង្កើត​ក្រុម​ការងារ​រួម​គ្នា​មួយ ​ក្រោយ​​​សោកនាដកម្ម​​នៅ​កីឡដ្ឋាន​ ហើយ​ខណៈ​ដែល​ ​ឥណ្ឌូណេស៊ី​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​សម្រាប់​កីឡាក​រ​អាយុ​ក្រោម​ ២០​ ឆ្នាំ​នៅ​ឆ្នាំ​ក្រោយ​។​

សូម​បញ្ចាក់​ថា​ ការ​រត់​ជាន់​គ្នា​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ប្រកួត​បាល់​ថ្ងៃ​ទី​ ០១ ខែតុលា​ ដោយ​គេ​បន្ទោស​ទៅ​លើ​ប៉ូលីស​ ដែល​បាញ់​​ឧស្ម័ន​​បង្ហូរ​​ទឹក​​ភ្នែក​​នៅ​​ក្នុង​​កីឡដ្ឋាន​ ដែល​​​ជា​​វិធានការ​​គ្រប់​គ្រង​​ហ្វូង​​មនុស្ស​ ​​​​ហាម​ឃាត់​​ដោយ​ FIFA​។​ ​​លោក ​Infantino ថ្លែង​នៅ​ពេល​ឈរ​​ជាមួយ​លោក​ វីដូដូ​ ថា​ អាទិភាព​ទី​១​របស់​ FIFA ​គឺ​ធានា​សុវត្ថិភាព​ទាំង​កីឡាករ​ និង​អ្នក​គាំទ្រ​នៅ​ឥណ្ឌូណេស៊ី​។ ​

​លោក​​​បន្ត​​ថា​​​៖​ «​​ឥណ្ឌូណេស៊ី​គឺ​​​​​ជា​​ប្រទេស​​បាល់​ទាត់ជា​​ប្រទេស​​​​​មនុស្ស​​ជាង​១០០លាន​​នាក់​ មាន​ចំណូល​លើ​បាល់​ទាល់​​។​យើង​​ត្រូវ​ធានា​សុវត្ថិភាព​ជូន​ពួក​គេ​ ដោយ​នៅ​ពេល​​​គេមើល​​​ការ​​ប្រកួត​គ្នា​ ​គេត្រូវ​​​​មាន​​សុវត្ថិភាព​​​​​»​។​​ បន្ទាប់​ពីរ​ង​សម្ពាធ​ឱ្យ​ពន្យល់​​​​ពី​អ្វី​ដែល​បណ្តាល​ឱ្យ​មាន​ការ​រត់​ជាន់​គ្នា​ក្នុង​កីឡដ្ឋាន​ដ៏​សាហាវ​បំផុត​មួយ​របស់​ពិភព​លោក ​ក្រុម​ស្វែង​រក​ការ​ពិត​ ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ កាល​ពី​សប្តាហ៍​មុន​ដែល​សន្និដ្ឋាន​ថា​ ការ​ប្រើ​ប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​​ហួស​ហេតុ​​ និង​ខ្វល់​ ​​គឺ​ជា​មូលហេតុ​នៃ​ការ​ស្លាប់​។​​​ របាយការណ៍​ក៏​បាន​កំណត់​កត្តា​រួម​ចំណែក​ផ្សេង​ទៀត​ ដូច​ជា​ដាក់​ចំនួន​អ្នក​ចូល​រួម​លើស​ចំណុះ​ ​បិទ​សោរ​ទ្វារចេញចូល​​ និង​​រៀប​ចំ​ការ​ប្រកួត​នៅ​ពេល​យប់​​ ដើម្បី​ទទួល​បាន​ការ​វាយ​តម្លៃ​ការ​ប្រកួត​ឱ្យ​កាន់​តែ​ប្រសើរ​​​ ទោះ​បី​ជា​មាន​ការ​ស្នើ​សុំ​ពី​ប៉ូលីស​ឱ្យ​រៀប​ចំ​ការ​ប្រកួត​នៅ​ពេល​ថ្ងៃ​ក៏​ដោយ​៕ ដោយ៖ ហួន ឌីណា

ads banner