គជបណែនាំមន្ត្រីក្រោមបង្គាប់ស្នើសុំអន្តរាគមន៍ បើសិនមានករណីអុកឡុក (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់មន្ត្រីក្រោមបង្គាប់ ត្រូវស្នើសុំ កិច្ចអន្ត រាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្នុងករណីមានការអុកឡុករំខាន, ការគំរាមកំហែង ឬការ ប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗណាដែលបង្កការរំាងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
សេចក្តីណែនាំរបស់គជបនេះ បានធ្វើឡើងនៅប៉ុន្មាន ថ្ងៃមុនដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត នឹងឈានមកដល់ ដែលជា ព្រឹត្តិការណ៍សំខាន់មួយនៃការស្រង់បញ្ជីទិន្នន័យជុំវិញចំនួនអ្នកមានសិទ្ធិបោះ ឆ្នោតខណៈ ការបោះឆ្នោតសកល នឹងឈានមកដល់ក្នុងក្នុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះហើយ។ ដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត នឹងមានរយៈពេល២ខែនិង១២ថ្ងៃ គឺរវាងពីថ្ងៃទី២០តុលាដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្តែមេខ្លោងដឹកនាំក្រុមឧទ្ទាមសមរង្ស៊ីបានប្រកាសក្នុងសប្តាហ៍ នេះនូវការប៉ុនប៉ងមួយចង់បង្ក ចលាចលក្នុងឆ្នាំ២០២៣ដែលកម្ពុជានឹងរៀបចំការបោះឆ្នោតសកលនោះ។
យោងតាមសេច ក្តីណែនាំរបស់គជប ចុះថ្ងៃទី១៧តុលាឆ្នាំ២០២២ បានសរ សេរ បញ្ជាក់ក្នុងចំណុចទី៣ថាក្នុង ករណីមានការអុកឡុករំខាន, ការគំរាមកំហែង ឬការប្រព្រឹត្តអំពើ ល្មើសច្បាប់ផ្សេងៗទៀត… បញ្ហាផ្សេងៗ លេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត , ក្រុមប្រឹក្សាជុំសង្កាត់ និង ក្រុមចុះឈ្មោះបោះឆ្នោត…ត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមាន សមត្ថកិច្ច, ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យបានទាន់ពេលវេលា។