ឯកឧត្តម ឌិត ទីណា ចាប់ផ្តើមចុះបេសកកម្ម តាមខេត្តដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដើម្បីចែកជូនជំនួយសម្រាប់ការស្តារឡើងវិញនូវការខូចខាត
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ បានចាប់ផ្តើមចុះបេសកកម្មនៅតាមខេត្ត និងទីតាំងដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងដើម្បីចែកជូននូវជំនួយសម្រាប់ការស្តារឡើងវិញនូវការខូចខាត។
ដំណើរបេសកកម្មនេះ ធ្វើឡើងបន្ទាប់ពី ប្រជុំ វាយ តម្លៃ និង ចាត់ចែង ការងារ នៅ ក្រសួង ពេញ មួយ ថ្ងៃ កាលពីម្សិលមិញ នៅមួយថ្ងៃបន្ទាប់ពីពិធីប្រកាស់ចូលកាន់មុខដំណែង ជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ ជាផ្លូវការកាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
បេសកកម្ម របស់ឯកឧត្តម រដ្ឋមន្ត្រី គឺបានអមណើរជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្ពោះទៅជួបបងប្អូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តក្រចេះ។
នេះបើយោង តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការ នៅព្រឹកនេះ៕ ង៉ាន់ ទិត្យ