គ្រូបង្វឹកកង់ភ្នំ បញ្ជាក់ថា កម្ពុជាស្វាគមន៍សម្រាប់អត្តពលិកជើងខ្លាំងមកពីបណ្តាប្រទេសអាស៊ាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ មុនស៊ីហ្គេម

ភ្នំពេញ៖លោក អ៊ុច សុខវិបុល គ្រូបង្វឹកកីឡាកង់ភ្នំកម្ពុជា បានបញ្ជាក់ថា កម្ពុជាស្វាគមន៍សម្រាប់អត្តពលិកខ្លាំងៗមកពីតំបន់អាស៊ាន ដែលមានបំណងចង់មកសាកល្បងប្រណាំងលើទីលាននៅភ្នំគូនលែន ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា មុនព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ការលើកឡើងនេះធ្វើក្រោយបញ្ចប់ការប្រណាំងកង់ភ្នំ Wurkz Mountain Bike Series ឆ្នាំ២០២២ ជុំទី៣ នៅជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាចុងសប្តាហ៍កន្លងទៅ ។
លោកគ្រូបង្វឹករូបនេះ បន្ថែមថា ការចូលរួមរបស់កីឡាករ កីឡាការិនីថៃ គឺជាមានសារៈសំខាន់មួយដ៏ល្អសម្រាប់អត្តពលិកកង់ភ្នំកម្ពុជា បានតេស្តសមត្ថភាព សាកថ្វីជើងគ្នា និងតេសផ្លូវប្រណាំងសម្រាប់កីឡាករ កីឡាការិនីយើងគឺធ្វើបានល្អច្រើនជាមួយអត្តពលិកមកពីប្រទេសថៃ។ លោក អ៊ុច សុខ វិបុល បន្តថា ទម្រង់លេងរបស់អត្តពលិកកង់ភ្នំកម្ពុជាយើងគឺមានភាពល្អប្រសើរច្រើន ដោយពួកគាត់អាចដឹងកម្រិតនៃការលេងជាមួយគ្នា យើងឃើញជុំទី១ កីឡាករកម្ពុជាបានប្រដេញប្រលែងលេងជាមួយកីឡាករថៃ ដើម្បីស្ទាបស្ទង់ពីបច្ចេកទេសគេ រួចក៏រត់ផ្តាច់យកតែម្តង។ លោក បញ្ជាក់ទៀតថា កីឡាករវ័យក្មេង ឃីម ម៉េងឡុង និងកីឡាករ ចាន់ ឆាយហ្វុង គឺធ្វើបានល្អយកឈ្នះយុវជនថៃដាច់ឆ្ងាយ រីឯកីឡាការិនីកម្ពុជា ខែម ម៉ាល័យ ក៏ធ្វើបានល្អដែលជាក្តីសង្ឃឹមខ្ពស់សម្រាប់កម្ពុជា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម នៅកម្ពុជាខាងមុខនេះ។ លោក អ៊ុច សុខ វិបុល អះអាងថា ដោយមានទំនុកចិត្តខ្ពស់ថា កម្ពុជាស្វាគមន៍អត្តពលិកបណ្តាប្រទេសដ៏ទៃទៀតក្នុងតំបន់អាស៊ាន ដែលមានបំណងចង់ចូលរួម ហើយវាកាន់តែបើសិនកីឡាករ កីឡាការិនីជើងខ្លាំងគេមកទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍នោះ គឺល្អមែនទែន «មានន័យថាយើងទទួលបានបានផលចំណេញទាំងព្រម កីឡាករ កីឡាការិនីកម្ពុជាកាន់តែស្គាល់កីឡាករគេ កីឡាករគេក៏មកស្គាល់ថ្វីជើងកីឡាកររបស់យើងដែរ។» ដាក់សម្ភាសន៍ ………….
ដោយឡែកលោក ព្យែរ អ៊ីវកាត់ទ្រី ស្ថាបនិកកង់ភ្នំ និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ បានបញ្ជាក់ថា ពិតជាអស្ចារ្យ និងបានភ្ញាក់ផ្អើលចំពោះវត្តមានក្រុមជម្រើសជាតិថៃ បានចូលរួមប្រកួត នឹងបានក្លាយមួយជាចំណែកយ៉ាងសំខាន់ បង្កលក្ខណៈងាយស្រួល ក្នុងការពិនិត្យមើលសិទ្ធផលកីឡាករ កីឡាការិនីជម្រើសរើសជាតិកង់ភ្នំកម្ពុជា បានវាស់ស្ទង់សមត្ថភាព តើយើងស្ថិតនៅកម្រិតណា ហើយត្រូវពង្រឹងចំណុចខ្វះខាតត្រង់ណាខ្លះ សម្រាប់ត្រៀមលក្ខណៈប្រជែងមេដាយ ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន បានវាយតម្លៃថា ការៀបចំទីលានបានល្អ ជាមួយនឹងវត្តមានកីឡាថៃទៀត គឺកាន់តែល្អ រីឯសិទ្ធផលអត្ពលិកកម្ពុជា និងថៃ មានភាពប្រដំប្រសងគ្នា ខុសពីការប្រកួតមុនៗ ជាពិសេសកីឡាករវ័យក្មេង២រូប ឃីម ម៉េងឡុង និងកីឡាករ ចាន់ ឆាយហ្វុង ធ្វើបានល្អខ្លាំង កីឡាការិនី ខែម ម៉ាល័យក៏ដូចគ្នា។ លោក អគ្គលេខាធិការ បន្តថា ចំពោះទីលានសម្រាប់ស៊ីហ្គេមខាងមុខនេះ សហព័ន្ធនឹងធ្វើការកែលម្អ ដោយបន្ថែមចម្ងាយផ្លូវអោយវែង ឧបសគ្គអោយច្រើន និងខ្លាំងជាមុន ទៅតាមបច្ចេកទេស ក្នុងនាមជាម្ចាស់ផ្ទះ។ លោក នូ ចំរើន បញ្ជាក់បន្ថែមថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា មានការប្រកួតកម្រិតជាតិ ២ចំពោះមុខគឺព្រឹត្តការណ៍កីឡាជាតិលើកទី៣ នាខែវិច្ឆិកា និងការប្រកួតថ្នាក់ជាតិ នាខែធ្នូ និងការប្រកួតកម្រិតអន្តរជាតិ នាដើមឆ្នាំ២០២៣ គឺ Pre Sea Games ដោយសហព័ន្ធគ្រោងអញ្ជើញបណ្តាប្រទេសក្នុងតំបន់មកចូលរួម ដើម្បីផ្លាស់ប្តូរបច្ចេកទេស និងដកស្រង់បទពិសោធន៍ ត្រៀមព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner