ថៃ៖ផ្ទះនិងអគារជាច្រើនប្រេះបែកបន្ទាប់ពីកើតមានរញ្ជួយដីនៅឈៀងម៉ៃ
ថៃ៖ការរញ្ជួយដីកម្រិត 4.1 រ៉ិចទ័របានវាយប្រហារខេត្តឈៀងម៉ៃ(Chiang Mai) និងព្រា( Phrae) កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ បណ្តាលឱ្យមានស្នាមប្រេះនៅក្នុងផ្ទះ និងអគារជាច្រើននៅក្នុងស្រុក ដូយ សាកេត(Doi Saket) នៃខេត្តឈៀងម៉ៃ។
អាជ្ញាធរថៃ បានពន្យល់ក្នុងសន្និសីទសារព័ត៌មានតាមរយៈប្រព័ន្ធអនឡាញ ហ្វេសប៊ុក នៅថ្ងៃព្រហស្បតិ៍ថា ការរញ្ជួយដីកើតឡើងជាបន្តបន្ទាប់ចំនួនប្រាំបីដងនៅព្រា និង ឈៀងម៉ៃ ។
លោក ទីនណាកន ថាថុង(Tinnakorn Thathong )ប្រធានផ្នែកភូមិសាស្ត្រនៃនាយកដ្ឋាធនធានរ៉ែ បាននិយាយក្នុងសន្និសីទសារព័ត៌មានថា មានការរញ្ជួយដីចំនួនប្រាំបីដងដែលមានកម្រិតពី 1.5 ទៅ 3.9 រិចទ័រ នៅក្នុងស្រុក Phrae’s Long កាលពីថ្ងៃពុធ និងថ្ងៃអង្គារ។ លោក ទីនណាកន បាននិយាយថា ការរញ្ជួយដីវាយប្រហារផ្ទះសម្បែងនិងអគារ ស្ថិតនៅពីទិសឦសាន ទៅទិសនិរតី ។
លោកបាននិយាយថា ការរញ្ជួយដីនៅក្រុង ព្រា មាននៅស្រុក សុង(Song), ស៊ុងមេន(Sung Men), វ៉ាងជីន(Wang Chin), ដែនចៃ(Den Chai) និង មឿង(Muang) និងស្រុក ថាប្លា(Tha Pla )នៃខេត្ត ឧត្តារ៉ាឌី(Uttaradit) ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាតទេ។ការរញ្ជួយដីកម្រិត 4.1 រ៉ិចទ័រត្រូវបានកត់ត្រានៅក្នុងស្រុកដូយសាកេត នៃខេត្តឈៀងម៉ៃ នៅម៉ោង 4.36 ព្រឹកថ្ងៃព្រហស្បតិ៍។
លោក Tinnakornបាននិយាយថា ការរញ្ជួយបាននៅក្នុងស្រុកមួយចំនួននៃខេត្តឈៀងម៉ៃ និងខេត្ត ឡាំផន(Lamphun) ដែលនៅជិតខាង។
លោក ទីនណាកន បាននិយាយថា ការរញ្ជួយនេះបណ្តាលឱ្យមានស្នាមប្រេះនៅក្នុងអគារសាលា រៀន និងទីតាំងមួយចំនួនទៀត។សារព័ត៌មាន ឈៀងម៉ៃ ញូវ(Chiang Mai News) បានរាយការណ៍ថា ប្រជាជនជាច្រើននៅ Tambon Mae Khue ក្នុងទីក្រុង Doi Saket បានរាយការណ៍ពីបាក់បែកផ្ទះ និងអគាររបស់ពួកគេ បន្ទាប់ពីរញ្ជួយដី។
មជ្ឈមណ្ឌល គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៃសាកលវិទ្យាល័យឈៀងម៉ៃ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានកើតឡើងនៅស្រុក Mae Rim នៃខេត្តឈៀងម៉ៃ ក្នុងខែធ្នូ ឆ្នាំ២០០៦ ហើយការរញ្ជួយដីកម្រិត ៤.១រ៉ិចទ័រ ត្រូវបានរាយការណ៍នៅក្នុងខេត្តនេះកាលពីពីរឆ្នាំមុនពោលគឺកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០៕
ដោយ៖វណ្ណ ស័ក្តិ