សម្តេចតេជោ ហ៊ុន សែន គាំទ្រសាលក្រមតុលាការកាត់ទោសដាក់គុក សម រង្ស៊ី រឿងកាត់ដី
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញភាពហួសចិត្តជុំវិញទង្វើរបស់សមរង្ស៊ីដែលហ៊ានចុះ ហត្ថលេខាកាត់ទឹកដីខ្មែរ៤ខេត្តនៃភាគឥសានប្រទេសដល់ក្រុមវៀតណាមម៉ុងតាញ៉ា។
សម រង្ស៊ី ក្នុងតួនាទីជាប្រធានអតីតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ បានចុះហត្ថលេខាជាមួយ នឹងមេក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម ឈ្មោះ កុក ស ដោយសន្យាថា នៅពេលគណបក្ស របស់ខ្លួនឈ្នះឆ្នោត, សម រង្ស៊ី នោះនឹងផ្តល់ស្វ័យភាព និងសិទ្ធិពេញលេញឱ្យក្រុមជនជាតិ ម៉ុងតាញ៉ា នៅក្នុងការគ្រប់គ្រងលើខេត្តខ្មែចំនួន៤ គឺរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ។
តុលាការរាជធានី បានធ្វើសវនាការកំបាំងមុខកាលពីខែសីហាឆ្នាំ ២០២២ជុំវិញ សំណុំ រឿងនេះ, និងសាលក្រមបានប្រកាសកាលពីថ្ងៃទី១៩តុលាដោយផ្តន្ទាទោសដាក់គុកសមរង្ស៊ី អស់មួយជីវិតជាមួយនឹងការហាមឃាត់មិនឱ្យធ្វើ នយោបាយអស់មួយជីវិតថែមទៀត។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០តុលានេះ បានមានប្រសាសន៍សម្តែងក្តីហួសចិត្តដែល បុគ្គលមិនទាន់ឡើងកាន់អំណាចផង ហ៊ានប្រព្រឹត្តនូវអំពើខុសច្បាប់នេះទៅហើយ។
ការកាត់ទោសដោយតុលាការកម្ពុជាពាក់ព័ន្ធការកាត់ដីទាំង៤ខេត្តភាគឥសានប្រទេសនេះ ត្រូវសមរង្ស៊ីប្រតិកម្មមកវិញតាមកិច្ចសម្ភាសន៍នៃវិទ្យុផ្សាយពីក្រៅប្រទេសមកថាគឺជាការ សន្យាផ្តល់សិទ្ធិដល់ជនជាតិភាគតិចម៉ុងតាញ៉ានោះទេ។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរសង្ស័យជុំវិញទង់ជាតិបរទេសដាក់តាំងបង្ហាញនៅក្នុងពិធីដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ក្នុងសហរដ្ឋអាមេរិកនោះ។