ប្រធានាធិបតីបារាំងថ្លែងថា នៅតែមានឱកាសសម្រាប់សន្តិភាពនៅអ៊ុយក្រែន

រ៉ូម៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា លោកជឿជាក់ថា នៅតែមានឱកាសសម្រាប់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន បើទោះបីជារុស្ស៊ីបានព្រមានថា ជម្លោះនៅទីនោះអាចនឹងកើនឡើងហួសពីការគ្រប់គ្រងបានក៏ដោយ។

លោក ម៉ាក្រុង បាននិយាយនៅក្នុងសន្និសីទមួយនៅទីក្រុងរ៉ូម ដែលមានគោលបំណងស្វែងរកមធ្យោបាយ ដើម្បីលើកកម្ពស់សន្តិភាពពិភពលោកថា មានការរំពឹងទុកសម្រាប់សន្តិភាព… វានឹងកើតឡើងក្នុងពេលណាមួយ។ ប្រធានាធិបតីបារាំងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា នៅពេលដែលប្រជាជនអ៊ុយក្រែន និងមេដឹកនាំរបស់ខ្លួន នឹងសម្រេចចិត្តលើលក្ខខណ្ឌនៃរឿងនេះ នោះកិច្ចព្រមព្រៀងសន្តិភាពអាចត្រូវបានបង្កើតឡើងជាមួយភាគីម្ខាងទៀត។

ការលើកឡើងខាងលើនេះរបស់លោក ម៉ាក្រុង បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក សឺហ្គៃ ស៊ុយហ្គូ បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំង លោក Sebastien Lecornu នៅថ្ងៃអាទិត្យម្សិលមិញ។ នាឱកាសនោះដែរ ប្រមុខការពារជាតិទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន ដែលកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ វាមាននិន្នាការឆ្ពោះទៅរកការកើនឡើងភាពតានតឹងដែលមិនអាចគ្រប់គ្រងបានបន្ថែមទៀត៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner