ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អរគុណដល់ដៃគូ ស្ថាប័ននានា ដែលគាំទ្រដល់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម អៀង មូលី បង្ហាញពីការគាំទ្រដៃគូ ស្ថាប័ននានា ដែលបានគាំទ្រ និងឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ ពិសេសលើការពង្រឹងប្រព័ន្ធប្រទេស នៅខេត្តដែលកំពុងអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ឯកឧត្តម ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថា សកម្មភាពនេះមិនអាចកាត់ផ្តាច់ ពីក្រសួង ស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ប្រជាជន ”សិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប” ជាពិសេស USAID ដែលបានគាំទ្រហិរញ្ញវត្ថុ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកអ្នកចូលរួម និងបាន អនុសាសន៍ចំនួនប្រាំបួនចំណុច ដល់ភាគីពាក់ព័ន្ធសំខាន់ៗ ជាពិសេសក្រសួង ស្ថាប័នរដ្ឋាភិបាល ធ្វើយ៉ាងណាខិតខំចូលរួម ឆ្លើយតបនឹងមេរោគអេដស៍ តាមទស្សនៈពហុវិស័យ ដើម្បីសម្រេចបាននូវចក្ខុវិស័យដ៍ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានអំពាវនាវគ្រប់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកក្នុងការការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជាក៏រងផលប៉ះពាល់ពីជំងឺ កូវីដ-១៩ ក្នុងអំឡុងពេលរាតត្បាតផងដែរ ជាមួយនឹងការអនុវត្តវិធានការបិទខ្ទប់ និងវិធានការកាត់បន្ថយផលវិបាកផ្សេងៗទៀត ដែលកម្រិតយ៉ាងខ្លាំងដល់សមត្ថភាពក្នុងការធ្វើសកម្មភាពបង្ការ និងធ្វើតេស្តមេរោគអេដស៍ដែលមានរយៈពេលយូរ ដូចជាការចុះអប់រំផ្ទាល់ និងការងារសហគមន៍ជាដើម។

ជាមួយនឹងការបន្ធូរបន្ថយវិធានបិទខ្ទប់ក្នុងសម័យកាលដែលការរាលដាលជំងឺ COVID-19 បានថមថយនិងធូរស្រាលមានអន្តរាគមន៍អាទិភាពមួយត្រូវបានធ្វើឡើងនៅថ្នាក់ជាតិក្នុងរយៈពេល ៧ខែកន្លងមកនេះ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner