សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីធានាបានសិទ្ធិបោះឆ្នោតនៅពេលខាងមុខ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មិនថានិន្នាការណានោះទេ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីធានាបានសិទ្ធិបោះឆ្នោតនៅពេលខាងមុខ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតនេះសំខាន់ណាស់ ដើម្បីធានាថា យើងអាចមានសិទ្ធិបោះឆ្នោតនៅពេលខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យ ត្រូវតែធ្វើសម្រាប់ប្រទេសរបស់យើង ហើយការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនេះហើយជាដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner