ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ប្រធានាធិបតីអាមេរិក នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ កម្ពុជា ខណៈប្រធានាធិបតីរុស្ស៊ី មិនទាន់ទទួលព័ត៌មានឆ្លើយតបទេ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូរ បៃដិន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២នេះ ខណៈ ប្រធានាធិបតីរុស្ស៊ី លោកពូទី មិន ទាន់ឆ្លើយតបពីការអញ្ជើញមកចូលរួមនៅឡើយ។ ការអះអាងរបស់ប្រមុខរាជ រដ្ឋាភិ បាល កម្ពុជានេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលថ្នាក់ដឹកនាំសហរដ្ឋអាមេរិក អញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា គេនឹងដឹកយករថយន្តគេមក ហើយរុស្ស៊ីក៏ អីចឹង ដែរ តែមិនមែនថាគេខ្លាចប្រទេសយើងទេ តែជាទម្លាប់ គេគឺយកតាមអីចឹង។ សម្តេច តេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃខាងមុខនេះគឺជាពេលវេ លាដែល តាន តឹង បំផុតតែម្តង ចេញពីប្រជុំមួយទៅប្រជុំមួយ។ ឥឡូវសន្ទរកថា ត្រូវចាប់ផ្តើមចាក់ បណ្តើរៗ ហើយខ្ញុំត្រូវពិនិត្យបណ្តើរៗហើយពីព្រោះថាអង្គប្រជុំមួយត្រូវមានសន្ទរកថាពីរ គឺសន្ទរកថា បើកមួយ បិទមួយ ព្រោះយើងជាប្រធាន ហើយបញ្ជាក់ថាគោលជំហរកម្ពុជាវាយ៉ាង ម៉េច»។
ជាមួយគ្នានោះដែរសម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា សម្តេចបាន ប្រាប់ ឯកឧត្តម ប្រាក់ សុខុន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការ អន្តរ ជាតិ យកចិត្តទុកដាក់ធ្វើសន្ទរកថាធ្វើឱ្យខ្លីបំផុត។ សម្ដេចតេជោបានបញ្ជាក់ បន្ថែម ថា៖ «ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកបានដឹកឡានមកដល់ហើយ អាម៉េរិកគាត់ទៅណា មិន មែនគ្រាន់តែកម្ពុជាទេ គឺគាត់ទៅណាក៏ដោយគាត់យកទៅ ហើយបើអាចប្រធានាធិបតី រុស្ស៊ី លោកពូទីន បើគាត់មក ក៏គាត់ដឹកឡានមកដែរ ជាទម្លាប់របស់ពួកគាត់។ ប៉ុន្តែ ថ្នាក់ ដឹកនាំប្រទេសដទៃទៀតមកស្នាក់នៅកម្ពុជា»។ សម្ដេចតេជោបានអះអាងថា កិច្ចប្រជុំ ដែល មានថ្នាក់ដឹកនាំប្រទេសមហាអំណាចមកចូលរួមនេះមិនមែនជារឿងធម្មតានោះទេ តែ យើង ត្រូវដឹងថាដោយសារប្រទេសយើងមានសន្តិភាព ទើបមិត្តភក្តិគេមក ហើយដោយ សារ ប្រទេសពុំមានការវាប្រហារភេរវកម្មទើបគេមក សុទ្ធតែមហាអំណាច។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងថា៖ ពិតមែន ហើយ មកដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីប្រធានាធិបតី រុស្ស៊ី លោក ពូទីន នោះទេ សម្រាប់ ការមកចូលរួមប្រជុំរវាងអាស៊ាន ជាមួយរុស្ស៊ី និងអាស៊ីបូព៌ា។ តែយ៉ាងណាយើង បាន អ ញ្ជើញគាត់រួចហើយ ៕ ដោយ ៖ វណ្ណលុក


