កីឡាករប្រណាំងម៉ូតូ ជា លីឃាង ប្តេជ្ញាប្រជែងយកលទ្ធផលល្អជូនកម្ពុជាពីព្រឹត្តិការណ៍ អន្ដរជាតិ Extreme Enduro Sanlim Husqvarna Championshipនៅប្រទេសកូរ៉េ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ កីឡាករប្រណាំងម៉ូតូលំដាប់ពូលរបស់កម្ពុជា ជា លីឃាង ដឹកនាំ ដោយលោក សេង តារា បានចេញដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយ កាលពីយប់ថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ ដើម្បីទៅចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍អន្ដរជាតិ Extreme Enduro Sanlim Husqvarna Championship 202។


ថ្លែងប្រាប់អ្នកសារព័ត៌មានមុនចេញដំណើរ កីឡាករ ជា លីឃាង បានលើកឡើងថា ក្នុងនាមជាកីឡាករម៉ូតូតំណាងជាតិម្នាក់មានឱកាសចេញទៅប្រណាំងនៅប្រទេសកូរ៉េ ដែលជាការប្រកួតកម្រិតអន្តរជាតិនេះ រូបគេពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់។ ជុំវិញការចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍ប្រជុំដោយអ្នកខ្លាំងនេះ ជា លីឃាង ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធផល ដើម្បីនាំយកលទ្ធផលល្អមកជូនកម្ពុជា។


លោក សេង តារា ដែលជាអ្នកឧបត្ថម្ភកីឡាករ ជាលីឃាងទៅចូលរួមការប្រណាំងនៅប្រទេសកូរ៉េបានលើកឡើងថា ក្នុងនាមអ្នកស្រលាញ់ចូលចិត្តវិស័យកីឡាយានយន្ដកម្ពុជា ១រូប ដែលកំពុងស្នាក់នៅប្រទេសកូរ៉េ ពេលទទួលបានដំណឹងពីការប្រណាំងម៉ូតូ Enduro Round-2 នៅប្រទេសកូរ៉េ លោកក៏មានឆន្ទៈចង់ឃើញកីឡាករកម្ពុជាចូលរួមព្រឹត្តិការណ៍នេះ ដូចកីឡាករប្រទេសផ្សេងៗ ដើម្បីនាំមកនូវកេរ្ដិ៍ឈ្មោះ និងកិត្តិយសកម្ពុជា បង្ហាញដល់អន្ដរជាតិ ។លោកថា នេះជាជំហានថ្មីមួយ ដើម្បីបង្ហាញពីសក្ដានុពលកីឡាករម៉ូតូត្រៃកម្ពុជាលើឆាកអន្ដរជាតិ ហើយលោកក៏រីករាយ ក្នុងការរ៉ាប់រងរាល់ការចំណាយរបស់កីឡាករលំដាប់លេខ១ របស់កម្ពុជានេះផងដែរ ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍អន្ដរជាតិ Extreme Enduro Sanlim Husqvarna Championship 2022 ដែលប្រទេសកូរ៉េធ្វើជាម្ចាស់ផ្ទះនេះ ចាប់ផ្តើមប្រណាំងពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ មាន៥ប្រទេសចូលរួម ដូចជា៖ ជប៉ុន ឆានីសតៃប៉ិ រុស្ស៊ី ថៃ និងម្ចាស់ផ្ទះកូរ៉េ និងកម្ពុជា ដែលមានកីឡាករ ជា លីឃាង ជាកីឡាករតំណាងជាតិ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner