គណៈកម្មការត្រួតពិនិត្យមុខសញ្ញាយោធិនពិការ ក្រសួងការពារជាតិ អញ្ជើញ ត្រួតពិនិត្យមុខសញ្ញាយោធិនពិការចំនួន ៥៩នាក់ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២
ខេត្តឧត្តរមានជ័យ ៖ គណៈកម្មការត្រួតពិនិត្យមុខសញ្ញាយោធិនពិការ ក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធាសេវា ជាប្រធាន គណៈកម្មការត្រួតពិនិត្យមុខសញ្ញាយោធិនពិការ បានបន្តចុះត្រួតពិនិត្យមុខសញ្ញាយោធិនពិការទាំងចំនួន ៥៩នាក់ ក្នុងនោះនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២ ចំនួន ៤០នាក់ និងមកពីតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ១៩នាក់ កាលពីព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ម្សិលមិញ នៅទីបញ្ជការកងពលតូចថ្មើរជើង លេខ៤២ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។
បន្ទាប់ពីឧត្តមសេនីយ៍ទោ ប៊ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានបញ្ជាក់ពីស្ថានភាពរបស់យោធិនពិការ ដែលត្រូវ ដាក់ជូនគណកម្មាធិការត្រួពិនិត្យលើសំណុំលិខិតនិងមុខសញ្ញាយោធិនពិការ នៅទីបញ្ជាការកងពល ថ្ងៃនេះសរុបចំនួន ៤០នាក់ និងតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ១៩នាក់ ព្រមទាំងបានថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ និងពីឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលបានយក ចិត្តទុក បីបាច់ថែរក្សាចំពោះសុខទុក្ខកងទ័ពនិងក្រុមគ្រួសារ ព្រមទាំងយោធិន ពិការគ្រប់ៗរូបជាបន្តបន្ទាប់ ។
ឯកឧត្តម សៅ សារឿន បានបញ្ជាក់ថាយោងទៅតាមផែនការរបស់គណៈកម្មាការដែលបានចុះត្រួតពិនិត្យសំណុំលិខិតនិងមុខសញ្ញាយោធិនពិការ នៅទិសយោធភូមិភាគនានានិងកងឯកភាពចំណុះមុនពេលផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីឲ្យបងប្អូនទទួលប្រាក់បៀវត្យរ៍ប្រចាំខែ និងប្រាក់ឧបត្ថម្ភគោនយោបាយ សម្រាប់ឧបត្ថម្ភ ជូននាយទាហាន នាយទាហានរងនិងពលទាហាន ជាយោធិនពិការ និងកងឯកភាពចំណុះទីបញ្ជាការកងពលលេខ៤២ ។
ឯកឧត្តម សៅ សារឿន ក៏បានរំលឹក ពីការយកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការតែងតែគិតគូរ និង ដឹងគុណជានិច្ចចំពោះវីរៈ ភាពដ៏ អង់អាចក្លាហាន របស់បងប្អូន យោធិនពិការ និងបងប្អូនអតីតៈយុទ្ធជន ដែលជាប្រតិបត្តិករយ៉ាង សកម្ម ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលកន្លងមកបានធ្វើឲ្យប្រទេសជាតិមានសុខ សន្តិភាពរហូត បច្ចុប្បន្ននេះ ។
ឯកឧត្តម សៅ សារឿន ក៏បានស្នើរជំនាញនានា ត្រូវយកចិត្ត ទុក ដាក់ខ្ពស់ ត្រួត ពិនិត្យសំណុំលិខិតនិងមុខសញ្ញាយោធិនពិការឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំឲ្យមានការបាត់បងនូវផលប្រយោជន៍របស់យោធិនពិការពិតប្រាកដ ដើម្បីរៀបចំបំពេញបន្ថែមលើសំណុំលិខិតរបស់មុខសញ្ញាយោធិន ពីការដើម្បីបញ្ជូនមកក្រសួងការ ពារជាតិ និងរៀបចំតំឡើងឋាន្តរសក្តិមួយថ្នាក់មុននឹងយោធិនទាំងនោះផ្ទេរទៅក្រសួងសង្គមកិច្ច អតីតៈយុទ្ធជន និងយុវនិតិសម្បទា គ្រប់គ្រង បន្ត ដោយ ទទួលបាន នូវរបបគោល នយោបាយសន្តិសុខ សង្គមប្រ ចាំខែជូនលោក លោក ស្រីដែលជាជនពិការបន្ត ៕ ប្រភព ៖ កងទ័ព



