ក្រុមការងារចុះមូលដ្ឋាន ឃុំ វ៉ារិន ខេត្តសៀមរា អញ្ជើញជួយសំណេះសំណាល និង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពចំនួន ៥គ្រួសារ

ខេត្តសៀមរាប ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា ជា ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំ វ៉ារិន ខេត្តសៀមរាប និងលោកជំទាវ ព្រមទាំង សមាជិកក្រុមការ ងារជាច្រើនរូបទៀត បាន អញ្ជើញជួយសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋានឃុំវ៉ារិន និង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពចំនួន ៥គ្រួសារ រស់នៅក្នុងភូមិទាំង៥ ក្នុងឃុំ វ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ដែលទទួលមរណភាពកន្លងទៅនេះ ដោយរោគាពាធ។

  ក្នុងនាមសម្តេចពិជ័យសេនា ប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះខេត្តសៀមរាប ឯកឧត្តម សៅ សារឿន បានពាំនាំនូវសមានចិត្តចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុម គ្រួសារសព ចំពោះមរណភាព ស្វាមី និងចំពោះក្រុមគ្រួសារមរណភាព ម្តាយ ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព ដោយក្តីក្តុកក្តួល សោកស្តាយជាទីបំផុត ហើយនេះ ក៏ជាការបាត់បង់នូវសជិកក្រុមគ្រួសារមួយរូប ប្រកបដោយ ព្រហ្មវិហារធ៌ម និង មានស្វាមី ភ័គ្រជាមួយ កូនចៅ និងក្រុមគ្រួសារ ដោយក្តីគោរពស្រឡាញ់បំផុត រហូតដល់ថ្ងៃអវសាន្តនៃជិវិតចុងក្រោយ ។

ឯកឧត្តម សៅ សារឿន និងលោក ជំទាវរួមជាមួយសមាជិកក្រុមការងារ ក៏បាននាំមកនូវ អំណោយ អនុស្សាវរីយ៍ រួមជាមួយថវិកា របស់ ក្រុមការងារ ចុះមូលដ្ឋានដើម្បីចូល រួម រំលែកទុក្ខដល់ លោក លោកស្រីនៃក្រុមគ្រួសារសពទាំង ៥គ្រួសារ ក្នុងមួយគ្រួសារទទួល បានថវិកា ៤០ ម៉ឺនរៀល ត្រីខ កំប៉ុង ២យួរ មី១កេស សារ៉ុង ១ និង ក្រម៉ា១ ។ឧបត្ថម្ភអាជ្ញាធរឃុំវ៉ារិនមានត្រីខ ១កេសធំនិងថវិកា ៥០ម៉ឺនរៀល គណបក្ស ឃុំត្រីខ ១កេសធំ ឯកឧត្តមក៏បានផ្តល់ថវិកាដល់មេភូមិនិងក្រុមយុវជន ចូលរួមក្នុងម្នាក់ៗ ១០ម៉ឺនរៀល ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន ក្រុមការងារក៏បានផ្តល់ ថវិកា ចំនួន ២លានរៀល ត្រីខកំប៉ុង ១កេសធំដល់ គណកម្មការរៀបចំពិធី អំទូក បណ្តែប្រទីប សំពះព្រះខែ របស់អាជ្ញាធរមូលដ្ឋានឃុំវ៉ារិន ដែលតែងបានប្រារព្ធធ្វើ ជារាង រាល់ឆ្នាំដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និង សំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅ នាពេលខាងមុខនេះ ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner