ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃប្រទេសព្រុយណេដារុស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ព្រះចៅស៊ុលតង់ (HAJI HASSANAL BOLKIAH) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃប្រទេសព្រុយណេដារុស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ។ ក្នុងឱកាស យាង និងអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា ព្រះអង្គនិងយាងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ យាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។ បន្តមកព្រះអង្គនិង ព្រះរាជសវនាការជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារុស្សាឡាម នៅវិមានសន្តិភាព ។

នៅក្នុងឱកាសនេះ ព្រះអង្គនិងយាងចូលរួមនៅក្នុងព្រះរាជពិធីប្រជុំកំពូលទ្វេភាគីផ្លូវការ ព្រះរាជពិធីឡាយព្រះហស្ថលេខាផ្លូវការ ។ ព្រះព្រះចៅស៊ុលតង់ (HAJI HASSANAL BOLKIAH) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃប្រទេសព្រុយណេដារុស្សាឡាម ក៏និងមានព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ នៅក្នុងព្រះបរមរាជវាំង ផងដែរ។
នេះបើយោងតាម លទ្ធផលនៃកិច្ចប្រជុំ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាប្រធានអង្គប្រជុំ បានពិភាក្សាកំណត់រូបភាពចាត់តាំង និងបែងចែកភារកិច្ច ជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា ឲ្យការរៀបចំថ្វាយព្រះរាជបដិសណ្ឋារកិច្ចទទួលនិងជូនព្រះរាជដំណើរព្រះរាជគណៈប្រតិភូជាន់ខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរ។

មានប្រសាសន៍លើកឡើងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រធានអង្គប្រជុំ បានសំណូមពរ ឯកឧត្តម លោកជំទាវ លោកលោកស្រី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រឡប់ទៅវិញត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំ បានជ្រាប និងអនុវត្តតមាស្មារតី អង្គប្រជុំ ដើម្បីឱ្យការអនុវត្តន៍តួនាទីភារកិច្ច ទទួលខុសត្រូវ នីមួយៗទទួលបានលទ្ធផលល្អប្រសើរ ទៅតាមការគ្រោងទុក។

សូមបញ្ជាក់ជូនថា ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះចៅស៊ុលតង់ (HAJI HASSANAL BOLKIAH) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃប្រទេសព្រុយណេដារុស្សាឡាម ដែលយាងមកកាន់កម្ពុជា ជាការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner