កុំផ្គេីន..!! ជល់មាន់ និងបាញ់អាប៉ោង កណ្ដាលរាជធានី ត្រូវកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ ឆ្មក់បង្ក្រាប ឃាត់បានមនុស្ស០៣នាក់ និងវត្ថុតាងជាច្រេីន

ភ្នំពេញ ៖ ដោយអនុវត្តតាមការដឹកនាំរបស់ឯក ឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯភាពរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រ ១១ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៤ វិឆ្ឆិកា ឆ្នាំ២០២២នេះ លោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងសន្តិសុខ សហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ ចុះបង្ក្រាបល្បែងជល់មាន់និងបាញ់អាប៉ោង នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លទ្ធផល នៃប្រតិបត្តិការណ៍បង្ក្រាបនេះ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បានធ្វេីការឃាត់ខ្លួនមនុស្ស០៣នាក់ , ម៉ូតូចំនួន០៣គ្រឿង , មាន់ចំនួន០៣ក្បាល់ (ងាប់១ក្បាល់) , ខ្នាយដែក សម្រាប់តជល់មាន់១គូរ , ចានបាញ់អាប៉ោង១កំប្លេត , ប៊ុងជល់មាន់ចំនួន០២ដុំ , ជញ្ជេីងថ្លឹងមាន់០១ ,និងស្កុតរំជេីងមាន់០៤ដុំ ។

បច្ចុប្បន្ននេះ មនុស្សចំនួន០៣នាក់ពាក់ព័ន្ធ បទល្មេីសខាងលេី ព្រមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner