សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផល នៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និងគម្រោងវារីវប្បកម្មនៅកម្ពុជា

អត្ថបទដោយ៖
ឈឹម សុផល

ខេត្តសៀមរាប ៖ នៅសណ្ខាគារ អមតៈ ប៊ូទិក ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានបើក សិក្ខាសាលា ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និង គម្រោងវារីវប្បកម្មនៅកម្ពុជា ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប រួមនឹងភាគីពាក់ព័នចូលរួមផងដែរ ។

សិក្ខាសាលានេះធ្វើឡើងក្នុងការបង្ហាញលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និង គម្រោង វារីវប្បកម្មនៅកម្ពុជា ដល់ភាគីពាក់ព័ន្ធ ព្រមទាំងស្វែងយល់ ឆ្លុះបញ្ចាំងជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ទៅលើសកម្មភាពជាយុទ្ធសាស្ត្ររបស់គម្រោង De´Fip ដំណាក់កាលទី២ ។

លោកស្រី ចេប ម៉ាលីបុប្ផា នាយិកាអង្គការអ្នកត្រួសត្រាយនៃកម្ពុជា បានបញ្ជាក់ពី គោលបំណងនៃគម្រោង គឺដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការរួមបញ្ចូលគ្នានៃការអភិវឌ្ឍន៍បច្ចេកទេសចិញ្ចឹមត្រីតាមបែបក្សេត្របរិស្ថាន ហើយឆ្លើយតបជា មួយនឹងទីផ្សារក្នុងតំបន់។ ម៉្យាងទៀតនេះជាគម្រោងសាកល្បងក៏ពិតមែន ប៉ុន្តែបច្ចេកទេស ចិញ្ចឹមត្រីក្នុងស្រែ មិនមែនជាបច្ចេកទេសថ្មីទាំងស្រុងសម្រាប់ ប្រទេសយើងនោះទេ ព្រោះមានអង្គការផ្សេងទៀតបាននាំយកបច្ចេកទេសនេះ មកអនុវត្តជាច្រើនឆ្នាំមកហើយ។

លោក អ៊ឹង គឹមលាង បានគូសបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសមួយដ៏ល្អ ដែលយើងមានការជួបជុំគ្នាទាំងអាជ្ញាធរ ទាំងមន្រ្តីជំនាញ ខាងសង្គមស៊ីវិល អ្នកស្រាវជ្រាវ ព្រមទាំងកសិករយើងផង ដើម្បីជជែកគ្នារកដំណោះស្រាយនូវបញ្ហាខាងលើនេះ។ លទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និងគម្រោងវារីវប្បកម្មនៅកម្ពុជា គឺលើកកម្ពស់កម្រិតជីវភាព និងសុវត្ថិភាពស្បៀងដល់គ្រួសារគោលដៅ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងប្រើប្រាស់ប្រកបដោយនិរន្ត៍ភាព ព្រមទាំងលើកកម្ពស់សេវា និងមធ្យោបាយទឹកស្អាត និងអនាម័យ ការបង្កើនការអប់រំនៅតំបន់គោលដៅនិងកៀរគរធនធានដើម្បីនិរន្ត៍រ ភាពស្ថាប័ន ដើម្បីអាចបន្តនូវទស្សនវិស័យនិងបេសកកម្មរបស់ខ្លួន ក្នុងការបំពេញនូវតម្រូវការរបស់សហគមន៍នាពេលអនាគត៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner