មេដឹកនាំកម្ពុជា-ហ្វីលីពីន ពិភាក្សា និងឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពីន ក្នុងខណៈដែលឯកឧត្ដម ប្រធានាធិបតី អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជា ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានពិភាក្សាគ្នាលើបញ្ហាអាស៊ាន ធ្វើយ៉ាងណា រក្សាឲ្យបាន នូវសាមគ្គីភាពនិងមជ្ឈភាព អាស៊ាន។
ក្នុងនេះដែរ ប្រមុខដឹកនាំទាំងពីរ ក៏បានពិភាក្សា និងឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍, កសិកម្ម, ការនាំអង្ករចេញទៅប្រទេសហ្វីលីពីន, វិស័យព័ត៌មានវិទ្យា, ឡូជីស្ទីក និងវិស័យការពារជាតិ។

ពាក់ព័ន្ធនឹងការនាំអង្ករចេញទៅប្រទេសហ្វីលីពីន សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ថាក្រុមហ៊ុនហ្វីលីពីន អាចដាក់ទុនវិនិយោគ ១០០% លើម៉ាស៊ីនកិនស្រូវ , ឡសំងួត និងឃ្លាំង សម្រាប់ប្រមូលទិញស្រូវ ដើម្បីធ្វើការសម្ងួតនិងកិននាំចេញទៅប្រទេសហ្វីលីពីន ។ លើសពីនេះ ក្រុមហ៊ុនហ្វីលីពីន ក៏អាច ឱ្យកសិករកម្ពុជា ធ្វើការដាំដុះនូវដំណាំស្រូវ ដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីន សម្រាប់នាំចេញទៅប្រទេសហ្វីលីពីនផងដែរ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner