មេដឹកនាំអ៊ុយក្រែន និងអង់គ្លេស សន្ទនាតាម ទូរស័ព្ទផ្តោតលើការគាំទ្រដល់ទីក្រុងកៀវ ក្នុង ជម្លោះជាមួយរុស្ស៊ី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរសារបង្ហោះនៅលើ បណ្តាញសង្គម ធ្វីតធ័រ(Twitter) ក្នុងថ្ងៃ ព្រហស្បតិ៍ ទី១០ ខែវិច្ឆិកានេះថា លោក បាន ពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់ទីក្រុងកៀវ ជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក ក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ។

លោក ហ្សេលេនស្គី បានបញ្ជាក់ថា បញ្ហានៃការ គាំទ្រផ្នែកការពារជាតិពហុភាគីសម្រាប់អ៊ុយក្រែន និងជំនួយក្នុងការស៊ូទ្រាំនឹងរដូវរងា ត្រូវបានគ្រប ដណ្តប់នៅក្នុងកិច្ចពិភាក្សា ហើយថា ការបន្តកិច្ច ព្រមព្រៀងលើការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ក៏ជាប្រធានបទមួយផ្សេងទៀត នៃការសន្ទនា តាម ទូរស័ព្ទខាងលើនេះដែរ។

ដោយឡែកការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នៅក្នុងកិច្ចពិភាក្សានោះ លោក ស៊ូណាក បាន បញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តផ្តល់ជំនួយ យោធាបន្ថែមទៀតសម្រាប់អ៊ុយក្រែន។

លោក ស៊ូណាក បន្ថែមទៀតថា ចក្រភពអង់គ្លេស នឹងបញ្ជូនមីស៊ីលបាញ់ចេញពីដីទៅអាកាសចំនួន ១,០០០ដើម និងសម្លៀកបំពាក់សម្រាប់ រដូវរងា ប្រមាណជាង ២៥,០០០ឈុតសម្រាប់កង ទ័ពអ៊ុយក្រែនផងដែរ៕
ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner