សេតវិមាន៖ លោក បៃដិន និងលោក ស៊ី នឹង ជួបគ្នាផ្ទាល់លើកដំបូងនៅឯកិច្ចប្រជុំកំពូល G20
វ៉ាស៊ីនតោន៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ទី១០ ខែវិច្ឆិកា បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបជាមួយសមភាគីចិន លោក ស៊ី ជិនពីន នៅក្រៅកិច្ចប្រជុំកំពូល G20 នាសប្តាហ៍ក្រោយក្នុងប្រទេសឥណ្ឌូនេស៊ី។
បើតាមសេចក្តីរាយការណ៍ លោក បៃដិន និង លោក ស៊ី គ្រោងនឹងពិភាក្សាអំពី កិច្ចខិតខំប្រឹង ប្រែង ដើម្បីរក្សាទំនាក់ទំនងទ្វេភាគីរវាង សហរដ្ឋ អាមេរិក និងចិន ដែលជួបភាពតានតឹងខ្លាំងដោយ សារបញ្ហាកោះតៃវ៉ាន់។
ទន្ទឹមគ្នា លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ការីន ហ្សង់ ព្យែ បានប្រាប់អ្នកយក ព័ត៌មានថា មេដឹកនាំទាំងពីរគ្រោងនឹងជួបប្រជុំគ្នា នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់) ហើយថាពួកគាត់នឹងធ្វើកិច្ចពិភាក្សាអំពីបញ្ហាក្នុងតំបន់ ក៏ដូចជាពិភពលោក។
លោក បៃដិន បាននិយាយកាលពីថ្ងៃពុធសប្តាហ៍ នេះថា គាត់នឹងពិភាក្សាពីបញ្ហាតៃវ៉ាន់ជាមួយលោក ស៊ី ហើយថា ជំហររបស់សហរដ្ឋអាមេរិកទៅលើ កោះ នេះ មិនបានផ្លាស់ប្តូរអ្វីទាំងអស់តាំងពីដំបូង មក ដោយលោកចង់សំដៅទៅលើការប្រកាន់ ខ្ជាប់របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះគោល នយោ បាយចិនតែមួយ។
លោក បៃដិន បន្ថែមថា គាត់កំពុងស្វែងរកការ ប្រកួតប្រជែង ដែលមិនមែនជាជម្លោះជាមួយ ប្រទេស ចិននោះទេ។ ចំណែកមន្ត្រីអាមេរិកម្នាក់បានប្រាប់អ្នកយកព័ត៌មានក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក បៃដិន និងលោក ស៊ី នឹងពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន ក៏ដូចជាការបង្កើនការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង។
បន្ថែមលើនេះ លោក បៃដិន ក៏មានបំណងពិភាក្សា ជាមួយលោក ស៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់ ប្រទេសចិន ជុំវិញការរំលោភសិទ្ធិមនុស្សលើជន មូស្លីម អ៊ុយហ្គ័រ ដែលទីក្រុងប៉េកាំងបដិសេធ៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា