ប្រធានអាស៊ាន៖ តំបន់អាស៊ានទាំងមូល នឹង អាច សម្រេចបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ២០២២ និង ២០២៣ ដែល ជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេង ទៀតនៃសកលលោក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានអាស៊ាន បានគូសបញ្ជាក់ថា តំបន់អាស៊ាន ទាំងមូល នឹងអាចសម្រេចបាន កំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា, ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅ នឹងតំបន់ផ្សេងទៀតនៃសកល លោក ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននេះជាបានលើកឡើងដូចនេះក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ នៅព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូល រួម ពីប្រមុខរដ្ឋ-រដ្ឋាភិបាលសមាជិកអាស៊ាន ដទៃ ទៀត នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចតេជោ បានលើកឡើងថា ការរាតត្បាតនៃ កូវីដ-១៩ បានកើតមានជិត ៣ ឆ្នាំហើយ ចាប់តាំង ពីដើមឆ្នាំ ២០២០ មក ។ ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង តាមរយៈសមាជិក អាស៊ាននីមួយៗ និងអាស៊ានជារួម យើងអាចប្រកាសដោយមោទន ភាពថា យើងបានយកឈ្នះលើការ គម្រាមកំហែង ជា សកលនេះ ហើយបានចាប់ផ្ដើមដំណើការ ស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច ។ ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ ការិយាល័យ ស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែ តុលា កន្លងទៅនេះ រដ្ឋ សមាជិកអាស៊ាននីមួយៗ នឹងទទួល បាននូវ កំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ាន ទាំងមូល នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា, ដែលជាអត្រាខ្ពស់ បើប្រៀប ធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកល លោក ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខណៈ ដែលយើងកំពុងសប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះ ទៅកាន់កំណើន ប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្ន ជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ ។ យើងកំពុងស្ថិតនៅ លើចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត ដែល ជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹង ផ្អែកលើ ឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោ បាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រម ប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហា ប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់ គ្នាកំពុងជួបប្រទះ ។
សម្ដេចលើកឡើងថា ពាក្យស្លោកមួយបាន ពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញ មកនូវឧត្តមភាពរបស់ មនុស្ស ។ ក្នុងន័យនេះ សម្ដេចមានជំនឿថា យើងទាំងអស់គា្នជួបជុំគ្នា នៅទីនេះ និងថ្ងៃនេះ ក្នុងគោល បំណងចែករំលែក នូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម រួមខាងលើ ។ ខ្ញុំក៏ជឿជាក់ថា អ្នកទាំងអស់គ្នា យល់ស្របជាមួយ នឹងមូលបទឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែល ត្រូវនឹងបរិបទ ហើយក៏សមស្របនឹ ង ស្ថានការណ៍ បច្ចុប្បន្ន ៕
ដោយ៖វណ្ណលុក