សម្ដេចតេជោ៖ អាស៊ាន បានរៀបចំកិច្ចប្រជុំ ថ្នាក់ រដ្ឋមន្ត្រី និងកិច្ចប្រជុំផ្សេងទៀតនាពេលកន្លង មក ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ទោះមាន បញ្ហាប្រឈម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា ថ្វីត្បិតមានបញ្ហាប្រឈមដ៏មហិមា យើងទាំងអស់ គា្ន បានរៀបចំនូវកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារ ជាតិ និងរដ្ឋមន្ត្រីផ្សេងទៀត នាពេលកន្លង មក ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត ។ ទាំងនេះ បង្ហាញពីសាមគ្គីភាព ទៅកាន់ពហុភាគី និយម ភាពចាស់ទុំក្នុងទំនាក់ទំនងការទូត របស់ យើង និងការប្ដេជ្ញាចិត្តរបស់យើង ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជន គ្រប់គ្នា ។

សម្ដេចបានបង្ហាញនូវការជឿជាក់ថា ស្មារតីសហ ប្រតិបត្តិការ និងការចូលរួមដោយស្ថាបនា ដែល បង្ហាញជាក់ស្ដែងកន្លងមក នៅតែអាចបន្តជា អាទិភាព ក្នុងកិច្ចពិភាក្សារបស់យើង ក្នុងរយៈពេល បួនថ្ងៃខាងមុខ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន លើកឡើងដូចនេះក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួម ពី ប្រមុខរដ្ឋ-រដ្ឋាភិបាលសមាជិកអាស៊ានដទៃទៀត នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

សម្ដេចតេជោ បានថ្លែងថា ដោយឆ្នាំ ២០២២ នឹង បញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូល អាស៊ាន ពាក់ព័ន្ធ ជាមួយដៃគូ នឹងផ្តល់នូវដំណោះ ស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះ សម្រាប់ឆ្នាំ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ ជាមួយនឹងទិសដៅសហប្រតិបត្តិការ នាពេល អនាគត ។ ក្នុងកិច្ចប្រជុំទាំងនេះ យើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផល ដ៏វែង ចំនួនប្រហែល ១០០ឯកសារ ដើម្បីជាមគ្គុទេ្ទសក៍ សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់ យើង នាឆ្នាំតទៅមុខ ។

សម្ដេចតេជោ បានឱ្យដឹងដែរថា នាថ្ងៃទី១៣វិច្ឆិកា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាសកល អាស៊ានលើកទី២ ដើម្បីចែករំលែកទស្សនៈស៊ី ជម្រៅ និងពិភាក្សាលើទិសដៅឆ្ពោះទៅកាន់ ការស្តារសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និង ការកសាងអាស៊ានប្រកបដោយចីរភាព និង ភាពធន់ ក្នុងសម័យកាលក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ ។ សម្ដេចសង្ឃឹមថា អ្នកទាំងអស់គ្នា អាចចូលរួមស្ដាប់ទស្សនៈពីមេដឹកនាំ និងដៃគូ អាស៊ាន ក៏ដូចជាការយល់ឃើញពីស្ថាប័នអន្តរជាតិ និងតំបន់ តើតំបន់អាស៊ានអាចឆ្លងកាត់ បញ្ហា ប្រឈម និងកសាងសហគមន៍កាន់តែរឹងមាំ សម្រាប់គ្រប់ៗគ្នា បានយ៉ាងដូចម្តេច ?

សម្ដេចតេជោប្រធានអាស៊ាន បានថ្លែងបន្តថា ខណៈយើងធ្វើដំណើរទៅមុខ យើងក៏មិនត្រូវភ្លេច នូវ អតីតកាល និងគុណតម្លៃ ដែលយើងបាន កសាង និងថែរក្សានោះទេ ។ សម្ដេចជឿជាក់ថា បាវចនារបស់យើង «អាស៊ាន ចក្ខុវិស័យតែមួយ, អត្ត សញ្ញាណតែមួយ និងសហគមន៍តែមួយ» នៅតែមានគុណតម្លៃពិតប្រាកដ នាពេលនេះ ។ សូមយើងទាំងអស់គា្ន ផ្តោតលើគោលបំណង រួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពន តំបន់នេះ។

ទំនាក់ទំនងរបស់ យើងទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យ នោះទេ ប៉ុន្តែតាមរយៈ ការប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ ។ យើងត្រូវថែរក្សា និងដឹងគុណដល់អ្វីៗ ដែលយើងបានកសាង ។ ដូចនេះ ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាព របស់យើង គឺជាអាទិភាព ចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាន នាពេល អនាគត ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner