ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ាន ដោយ យើងប្រារព្ធពិធីខួបអនុវស្សាវរីយ៍ ៥៥ ឆ្នាំ នៃ វឌ្ឍនភាព និងការអភិវឌ្ឍ ចាប់តាំងពីការ បង្កើត សមាគម

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រមុខរដ្ឋ-រដ្ឋាភិបាលសមាជិកអាស៊ានដទៃទៀត នៅ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា ឆ្នាំនេះ ជាឆ្នាំវិសេសវិសាល របស់អាស៊ាន ដោយយើងប្រារព្ធពិធីខួប អនុវស្សាវរីយ៍ ៥៥ ឆ្នាំ នៃ វឌ្ឍនភាព និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើតសមាគម ។

សម្តេចតេជោបន្តថា យើងបានឆ្លងកាត់ផ្លូវដ៏ វែងឆ្ងាយ ក្នុងនាម ជាអង្គការថ្នាក់តំបន់ ក៏ ដូចជាគ្រួសារ និងបងប្អូន ។ យើងរួមគ្នាសម្រេច បាននូវគោលបំណងចម្បង ក្នុងការកសាង សហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន ។

សម្ដេចតេជោ បានបន្ថែមថា ដើម្បីប្រារព្ធអបអរ សាទរលើការសម្រេចបាននូវសមិទ្ធផលគោលដៅជាប្រវត្តិសាស្ត្រនេះ យើងនឹងដាក់ចេញ នូវ សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន ដែលនឹងត្រូវបានបំពេញបន្ថែមដោយសេចក្តីថ្លែងការណ៍ ២ ផ្សេងទៀត គឺសេចក្តីថ្លែងការណ៍ ចក្ខុវិស័យរបស់ ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា» និងសេចក្តីថ្លែង ការណ៍របស់ថ្នាក់ ដឹកនាំ អាស៊ាន ស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ ២០២៥ ដែលនឹងត្រូវ បានអនុម័ត នាពេលបន្តិចទៀត ក្នុងថ្ងៃនេះ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner