ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន បានចាប់ផ្ដើមប្រជុំកំពូលអាស៊ាន លើកទី៤០
ភ្នំពេញ៖ បន្ទាប់ពីបានបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លុវការហើយនោះ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន បានចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ (កិច្ចប្រជុំពេញអង្គ) [40th ASEAN Summit (Plenary Session)] នៅវេលាម៉ោង ៨៖៥០ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន និងមានការយាង និងអញ្ជើញចូលរួម ពីសំណាក់ព្រះមហាក្សត្រព្រុយណេ ហាសាណាល់ ប៊ុលគៀ, ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តម ចូកូ វីដូដូ, នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ផនខាំ វិផាវ៉ាន់, ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វែដីណាន់ ម៉ាកូស ជូអរ, នាយករដ្ឋមន្រ្តីសិង្ហបុរី ឯកឧត្តម លី សៀនឡុង, នាយករដ្ឋមន្រ្តីថៃ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ផាម មិញជិញ និងឯកឧត្តម Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ដោយឡែកប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ ៕ ដោយ ៖ ស៊ូ វណ្ណលុក