មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ឆ្នាំ២០២២នៅកម្ពុជាបានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន លើកទី៧ ឆ្នាំ២០២២នៅកម្ពុជា ដំណើរការរយៈ ពេលពីថ្ងៃ ពីថ្ងៃទី១២-១៣ ខែវិច្ឆិកា បានបញ្ចប់ ដោយជោគជ័យបន្ទាប់ពីមានការពិភាក្សាលើប្រធានជាច្រើនពីវាគ្មិនសំខាន់ៗមកពីគ្រប់ប្រទេសក្នុងតំបន់អាស៊ាន និងបានផ្តល់នូវការចែករំលែកចំណេះ ដឹងល្អៗសម្រាប់សហគ្រិន។ ពិធីបិទបានប្រព្រឹត្តិ ទៅ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីនៃក្រសួងកិច្ចការ នារី មានការចូលរួមពីសហគ្រិនក្នុងស្រុក និង សហគ្រិន មកពីបណ្ដាប្រទេសអាស៊ានជាច្រើន ។

នេះជាលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះអាស៊ាន ហើយពេលសមាគម សហគ្រិន វ័យក្មេងកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ ជាលើកដំបូង ពិព័រណ៍សហគ្រិន វ័យក្មេងអាស៊ាន លើកទី៧ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា” ។

ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ អ្នកចូលរួម ទាំងអស់នៅទីនេះបានបង្កើតនូវព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ជាច្រើនតាម រយៈបណ្តាញ និងការពិភាក្សារវាងគ្នានិងគ្នា ក៏ដូចជាការចូលរួមពីវាគ្មិនល្បីៗមកពីមជ្ឈដ្ឋាន និងវិស័យនានានៅទូទាំងតំបន់ ។
មហោស្រពសហគ្រិនវ័យក្មេងអាស៊ាននេះពិតជាមានសារៈសំខាន់ និងពាក់ព័ន្ធបំផុតចំពោះ ស្ថានភាព បច្ចុប្បន្ន ហើយសហគ្រិនវ័យក្មេង និងសហគ្រាសធុនតូច និងមធ្យមជាង ៤០០ នៅទូទាំងអាស៊ានបានចូលរួមយ៉ាងសកម្មនៅក្នុងមហោស្រពសហគ្រិនវ័យក្មេងអាស៊ាននេះ និងបាន ពិភាក្សាអំពីប្រធានបទសំខាន់ៗជាច្រើនតាមរយៈកិច្ចពិភាក្សាជាក្រុម និងសុន្ទរកថាសំខាន់ៗដោយ អ្នក ធនធានដែលមានចំណេះដឹងជាច្រើនពី ទាំងរដ្ឋាភិបាល និងឯកជន។

ព្រឹត្តិការណ៍ដ៏ធំមួយនេះគឺសម្រាប់សហគ្រិនវ័យក្មេងទាំងអស់ ដើម្បីពិភាក្សាអំពីដំណោះស្រាយរួម និងជម្នះបញ្ហាដែលបង្កឡើងដោយ COVID-19 និងបញ្ហាប្រឈម បញ្ហាសម្ពាធផ្សេងទៀត ។
មិនតែប៉ុណ្ណោះមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ឆ្នាំ២០២២នៅកម្ពុជា បានផ្តល់ ឱកាសដ៏សំខាន់សម្រាប់អាជីវកម្ម ពាណិជ្ជកម្ម និងឱកាសវិនិយោគក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ក្នុងការបន្តចក្ខុវិស័យរួមគ្នា វិបុលភាព និងសេដ្ឋកិច្ច ការអភិវឌ្ឍន៍នៅទូទាំងតំបន់ និងក្រៅ តំបន់ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំង ទាំងអស់គ្នា” ។

សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលកំណើននៃ ចំនួនសហគ្រាសធុនតូច និងមធ្យម អាចជួយ ពង្រីកសេដ្ឋកិច្ច បង្កើតការងារបន្ថែម សម្រួលដល់ ការវិនិយោគផ្ទាល់ពីបរទេស និងឱកាស ពាណិជ្ជកម្ម ជាដើម ៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner