នាវាពិឃាតជប៉ុនចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ(Video Inside)
អត្ថបទដោយ៖
Apsara Net
នាវាពិឃាដរបស់ជប៉ុន ១គ្រឿង ផ្ទុកមនុស្ស២០៥នាក់ បានចូលចតនៅកំពង់ផែស្វយ័ត ព្រះសីហនុនៅថ្ងៃទី១៨វិច្ឆិកានេះ។ នាពិឃាដឈ្មោះចេអេស ហារូសាមី JS HARUSAME (DD-102) នឹងស្ថិតក្នុងកំពង់ផែសមុទ្ទកម្ពុជា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
មន្ត្រីជើងទឹកកម្ពុជាបានថ្លែងថា ក្នុងឱកាសចូលសំចតលើដែនទឹកកម្ពុជានេះ មេបញ្ជាការនាវាជប៉ុន គឺវរនាវីឯកគូដូ ម៉ាសាណូរី KUDO MASANORIនឹងចូលជួប សម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន រួមទាំងការធ្វើលំហាត់ រួមគ្នាជាមួយនាវាកងទ័ពជើងទឹកខេមរភូមិន្ទ។ នាវាពិឃាតជប៉ុនដែលបានចូលចតនេះ មាន បណ្ដោយ១៥១ម៉ែត្រ, ទទឹង ១៧កណ្តក់សញ្ញា៤ម៉ែត្រ, និងអាចដាក់ទម្ងន់ផ្ទុកបាន៤ពាន់៥៥០ តោន។