ផ្លែមៀនស្រស់នាំចេញដំបូងទៅប្រទេសចិនបានចំនួនជាង១ពាន់តោន(Video Inside)
ផ្លែមៀនស្រស់របស់កម្ពុជាជាង១ពាន់តោន ត្រូវបាននាំចេញជាលើកដំបូងទៅកាន់ប្រទេស ចិន។ កម្ពុជាបានធ្វើពិធីសម្ពោធនាំចេញផ្លែមៀនស្រស់របស់កម្ពុជាចូលក្នុងទីផ្សារចិនកាល ពីថ្ងៃទី២៧តុលាឆ្នាំ២០២២។
ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋាន កសិកម្ម លោក កែ មុន្ធីវុធ បានថ្លែងថាគិតចាប់តាំងពីចុងខែតុលា មកដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២២ ផ្លែមៀនរបស់កម្ពុជាជាង១ពាន់តោនបាននាំចេញទៅកាន់ប្រទេសចិន។
លោកបានបញ្ជាក់ថា «នេះជាដំណឹងដ៏ល្អដែលការនាំចេញផ្លែមៀនស្រស់ ជាលើកដំបូងរបស់ កម្ពុជាទៅកាន់ប្រទេសចិន ដោយទទួលបានជៅគជ័យ។
ចំការមៀនដែលទទួលបានការអនុម័ត ចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន មានចំនួន៧៤ ក្នុងនោះនៅខេត្តប៉ៃលិនមានចំនួន៤០ចំការ, បាត់ដំបងចំនួន២៨ ចំការ និង បន្ទាយមានជ័យចំនួន ៦ចំការ។
ដោយឡែកកម្ពុជាមានរោងចក្រវេចខ្ចប់ផ្លែមៀននេះចំនួន ៨ រួមមាននៅខេត្តកណ្តាលចំនួន ១, ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។