សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ភូមិប៉ាតាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាព

រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចចារ៉ាយចំនួន ១ភូមិ គឺភូមិប៉ាតាងស្ថិតក្នុងឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ។ ពិធីប្រគល់ទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក ថុល ឌីណា អនុប្រធាននាយកដ្ឋានអភិរក្សសុរិយោដី និងជានាយករងគម្រោងកម្មវិអនុវិស័យរដ្ឋបាលដីធ្លីព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពនិង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ ។

លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរីបានឲ្យដឹងថាអនុលោមតាមអនុក្រឹត្យលេខ ២២២ អនក្រ.បក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកាត់ផ្ទៃដីទី ១៨៥ ហិកតា ៧៨ អា អឺង ៥៥ សង់ទីអា ចេញពីដែនតម្របព្រៃឈើឆ្នាំ២០០២ និងកាត់ទំហំ ៤០១ហិកតា ៧២អា និង ១៦សង់ទីអា ចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ៧មករាជា និងធ្វើអនុបយោគដីឯកជនរបស់រដ្ឋសម្រាប់ប្រមានកម្ម ជាកម្មសិទ្ធិសម្ថភាពជួយសហគមន៍ជនជាតិដើមភាគតិចចារ៉ាយដែលស្ថិតនៅភូមិប៉ាតាង ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចំនួន ៦៥ គ្រួសារ មានប័ណ្ណសរុបចំនួន៣៣ វិញ្ញាបនបត្រលើផ្ទៃដី៦២៣.៩០៦៨ ហិកតា ក្នុងនោះរួមមាន៖ដីលំនៅដ្ឋាន មានចំនួន ០២ក្បាលដីស្មើនឹង១២.៨០៤៩ ហិកតា,ដីកសិកម្មមានចំនួន២៥ក្បាលដីស្មើនឹង ៥៧៨.៦៦៦៨ហិកតា,ដីបម្រុងទុកដូរវេនដំណាំ០៣ក្បាលដី ស្មើនឹង១៨.៨៧៩៨ហិកតា, ដីកប់ខ្មោចចំនួន០១ក្បាលស្មើនឹង ៦.៩៩៧២ហិកតា,ដីព្រៃអារក្សមានចំនួន០២ក្បាលដីស្មើនឹង ៦.៩៥៨៦
ហិកតា។

ឯកឧត្តម ញ៉ែម សំអឿន បានចាត់ទុកប័ណ្ណកម្មសិទ្ធិ ដីធ្លីសមូហភាព គឺជាឯសារមួយសំខាន់និងជាឯកសារតំណាងឲ្យទ្រព្យ សហគមន៍ទាំងមូល ជាឯកសារតំណាងឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងរៀងៗខ្លួន ៕ ដោយ គតិ យុត្ត

ads banner