មេដឹកនាំកូរ៉េខាងជើង បង្ហាញមុខកូនស្រី ក្នុងពេលសាកល្បងមីស៊ីលផ្លោង
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញកូនស្រីរបស់លោក ទៅកាន់ពិភពលោក ជាលើកដំបូង នៅថ្ងៃសៅរ៍នេះ នៅក្នុងរូបថតដ៏គួរឱ្យចាប់អារម្មណ៍ដែលបង្ហាញពីការចាប់ដៃគ្នាពិនិត្យមើលការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងដ៏ធំបំផុតរបស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃមុន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 (ICBM) កាលពីថ្ងៃសុក្រ។
យ៉ាងណាមិញ អ្វីដែលភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺវត្តមានរបស់កូនស្រី Kim ដែលមិនដែលត្រូវបានគេបញ្ជាក់ជាសាធារណៈ ពីមុនមក។
KCNA មិនបានបញ្ចេញឈ្មោះក្មេងស្រីនោះទេ ដែលគេឃើញក្នុងរូបថតក្នុងអាវទ្រនាប់ពណ៌ស កាន់ដៃឪពុករបស់នាង ខណៈពួកគេសម្លឹងមើលកាំជ្រួចដ៏ធំ។
លោក Michael Madden អ្នកជំនាញចវិភាគលើការដឹកនាំកូរ៉េខាងជើង នៅមជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា “នេះគឺជាឱកាសដំបូងគេដែលយើងបានឃើញកូនស្រីលោក Kim Jong Un នៅក្នុងព្រឹត្តិការណ៍សាធារណៈ” ។ “
អ្នកជំនាញរូបនេះបាននិយាយថា លោក Kim ត្រូវបានគេជឿថា មានកូនដល់ទៅបីនាក់ ស្រីពីរនាក់ និងក្មេងប្រុសម្នាក់។ អ្នកសង្កេតការណ៍ខ្លះជឿថា កុមារម្នាក់ក្នុងចំណោមកុមារទាំងនោះត្រូវបានគេឃើញនៅក្នុងវីដេអូនៃការប្រារព្ធពិធីបុណ្យជាតិ កាលពីខែកញ្ញា៕ ប្រភពពីរយធឺ, ដោយ៖ សារ៉ាត