ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាសាងសង់ផ្ទះចំនួន០៥ខ្នង ដល់កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ

ឯកឧត្តម ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក សេង ហួលាង កាលថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋប្រមាណ៤០០គ្រួសារ និងបាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាគ្រឿងឧបភោគ បរិភោគ ថវិកាចំនួន ១៦០០០ដុល្លារ (មួយម៉ឺនប្រាំមួយពាន់ដុល្លា)សម្រាប់សាងសង់ផ្ទះចំនួន ០៥ខ្នងផ្តល់អោយ កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ ដែលស្ថិតក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ឯកឧត្តម ឡូវ ហ៊ឹង បានបញ្ជាក់ថា ការសាងសង់ផ្ទះដល់បងប្អូនក្រីក្រនេះ គឺបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានស្រង់ស្ថិតិច្បាស់លាស់ និងមើលឃើញថាពួកគាត់ពិតជាក្រីក្រប្រាកដមែន ហើយការធ្វើនេះនឹងចំណាយថវិកាអស់ចំនួន ១៦០០០ដុល្លារអាមេរិក។

ឯកឧត្តម ក៏បានលើកឡើងផងដែរថា ក្រៅពីធ្វើផ្ទះជូនដល់បងប្អូនក្រីក្រនៅភូមិចន្លាត់ដៃនេះ ក៏បានផ្តល់ថវិកាមួយចំនួនទៀតសម្រាប់ជួសជុលប្រព័ន្ធលូរ ជួសជុលផ្លូវលំ ជូនដល់ជនពិការភាព គ្រួសារត្រូវសម្រាកវះកាត់ និងក្រុមគ្រួសារដែលទទួលមរណៈ ព្រមទាំងជំនួយមនុស្សធម៌មួយចំនួនទៀត សម្រាប់ជួយសម្រាលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ឡូវ ហ៊ឹង ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា គឺតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ ជាក់ស្តែងដូចលទ្ធផលដែលបានបង្ហាញនាពេលនេះ បងប្អូនជួបការលំបាក ដោយគ្មានផ្ទះសម្តែងគឺសម្តេចតេជោ តាមរយៈឯកឧត្តមផ្ទាល់តែម្តង គឺបានធ្វើ ជូនដល់បងប្អូនភ្លាមៗ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតផងដែរ ដើម្បីឈានទៅធ្វើការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner