កិច្ចប្រជុំការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំការពារជាតិអាស៊ានបូក នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM-Plus) ត្រូវបានធ្វើឡើងនៅខេត្ដសៀមរាប ចាប់ផ្តើមពីថ្ងៃ ទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គណៈប្រតិភូរដ្ឋមន្ដ្រីការពារជាតិអាស៊ាន មកពីបណ្តាប្រទេសនានា និងក្នុងតំបន់អាស៊ាន មានរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសហ្វីលីពីន ,អូស្ត្រាលី ,ម៉ាណេស៊ី និងអគ្គលេខាធិការអាស៊ាន ។

ក្នុងជំនួបទ្វេរភាគី សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកផងដែរថា ក្នុងរយៈពេលជិត៣ឆ្នាំ មកនេះ យើងត្រូវបានខកខាតក្នុងការជួបប្រជុំប្រទេសក្នុងតំបន់អាស៊ាន ដោយវិបត្តិកូវិដ១៩ ។ ម៉្យាងទៀតក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈស្តីពី«ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បី ពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកប ដោយភាពសុខដុម» ។

សម្តេចក៏បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៩នេះ និង នាំមកនូវផលប្រយោជន៍យ៉ាងធំ ចំពោះបញ្ហាសន្តិសុខ សន្តិភាព របស់ប្រជាជាតិតំបន់អាស៊ាន ក៏ដូចនៅលើពិភពលោកទាំងមូល ដែលបានមកជួបធ្វើការពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ។

ក្នុងកិច្ចប្រជុំនេះដែរ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិននិងធ្វើការជួបគ្នា នៅលើទឹកដីខេត្តសៀមរាបនេះ។ សម្តេចក៏បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ ដ៏កម្រមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទៅលើបញ្ហាខ្លះៗ ។ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីខេត្តសៀមរាបនេះ យើងនឹងទទួលនូវផលប្រយោជន៍ជាច្រើន ចំពោះតំបន់ និងពិភពលើកផងដែរ ។

សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នឹងអញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ ហើយនឹងទទួលការចូលជួបសម្ដែងការគួរសមរួមគ្នា ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និង អគ្គលេខាធិការអាស៊ាន ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗ នៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈ ស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំសម្ដេចពិជ័យសេនា ទៀ បាញ់ នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជូនឯកឧត្តម ប្រាបូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៣៕ ម៉ី សុខារិទ្ធ +សេឌី+លីដា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner