ស្ថានីយផូស៊ីលភ្នំកងវ៉ា (Phnom Kong Va Fossil Site)

ជាស្ថានីយផូស៊ីលពពួកសត្វសមុទ្រ ដែលក្រុមការងារបានទៅដល់កាលពីឆ្នាំ២០១៨ (រូបទី១៤)។ ភ្នំនេះស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 277482-1508050)។ ភ្នំនេះមានព្រះវិហារនៅខាងលើ និងរូងភ្នំមួយចំនួន។ រូងភ្នំមួយស្ថិតនៅខាងលិចឆៀងខាងត្បូង ព្រះវិហារមានប្រាសាទភ្នំកងវ៉ា នៅក្រៅ និងក្នុងរូងភ្នំដែលកសាងរវាងស.វទី១០-១១គ.ស (រូបទី១៥)។

ភ្នំកងវ៉ជា ប្រភេទភ្នំថ្មកំបោរមានលាយដី ដែលចាក់បង្គរជាស្រទាប់ៗ។ យោងតាមផែនទីភូគព្ភសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា មានអក្សរសំគាល់ PLS មានអាយុកាល (២៩៨,៩-២៥១,៩លាន ឆ្នាំ) ក្នុងសម័យកាល Permian (ភ័រមៀន) ដែលស្ថិតនៅក្នុង ស័ក Paleozoic (ភេលាអូហ្សូអ៊ីក)១៣ ។ ថ្មកំបោរបានចាក់បង្គរជាស្រទាប់ៗ ភ្នំនេះមានកម្ពស់៧០ម៉ែត ធៀបនឹងនីវ៉ូទឹកសមុទ្រ។ មានស្លាកស្នាមដោលឡើងនៃស្រទាប់ផែនដី ដែលមានមុំ ចន្លោះ១៥ ទៅ២០°នៅផ្នែកខាងកើតភ្នំជាផ្នែកដែលដោលឡើង។

យើងរកឃើញ ផូស៊ីលពពួកផ្កាថ្ម (Corals) ជាច្រើនប្រភេទពពួក Crinoids (គ្រីណូអ៊ីត)តិចតួច ពពួក Ammonites (អាម៉ូណាយ) ពពួកខ្យង (Gastropods) ពពួក Brachiopods (ប្រាក្យូផត) ពពួក Bryozoan (ប្រាអូស្យូន) និងប្រភេទសត្វសមុទ្រផ្សេងៗទៀត៕ MoE

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner