ជនពាក់ព័ន្ធចំនួន ២៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសកាលពីថ្ងៃទី ២៣ម្សិលមិញ

ភ្នំពេញ៖សូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.!ជនសង្ស័យចំនួន២៤នាក់(ស្រី២នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២ម្សិលមិញនេះ។

ក្នុងចំណោមជនសង្ស័យទាំងចំនួន២៤នាក់រួមមាន៖ជួញដូរ៨ករណីឃាត់១២នាក់(ស្រី២នាក់)ដឹកជញ្ជូនរក្សាទុក២ករណីឃាត់២នាក់ប្រើប្រាស់២ករណីឃាត់១០នាក់។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ខែវិច្ឆិការួមមាន៖មេតំហ្វេតាមីន(Ice)ស្មើរ២៩,៧២ក្រាមនិង៩កញ្ចប់តូចនិងមេតំហ្វេតាមីន(wy)ស្មើរ០,៣១ក្រាម៕៖ដោយ៖ឆៃហួតនិងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner