កម្ពុជាដាក់ឱ្យដំណើរការប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជានៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅភ្នំពេញ

ភ្នំពេញ៖ ប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែទី១ (ម១) មណ្ឌល អប់រំកែប្រែទី២ (ម២) និងពន្ធនាគាររាជធានីភ្នំពេញ (PJ) សម្រាប់ ក្រុមគ្រួសារជនជាប់ឃុំបញ្ចេញមតិយោបល់ត្រូវបានប្រារព្ធពិធីដាក់ឱ្យដំណើរការជាផ្លូវការកាលពីព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២២ ក្រោមការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តី ប្រតិភូអបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធមនុស្ស កម្ពុជា។ក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាក៏មានវត្តមានក្នុងឱកាសនេះដែរ។

ថ្លែងក្នុងពិធីនេះឯកឧត្តម កែវ រ៉េមី បញ្ជាក់ថា ការរៀបចំ ប្រអប់បណ្តឹងដាក់តាមបណ្តាពន្ធនាគារ និងមណ្ឌល អប់រំកែប្រែ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងពន្ធនាគារ ក្នុងការលើកកម្ពស់ ការគោរព និងការការពារសិទ្ធិ សេរីភាពរបស់ជនជាប់ឃុំ។ តាមរយៈ ប្រអប់ បណ្តឹងនេះ ជនជាប់ឃុំគ្រប់រូបអាចដាក់ពាក្យបណ្ដឹងតវ៉ារបស់ខ្លួន ដោយសម្ងាត់ ពាក់ព័ន្ធនឹង ភាពមិនប្រក្រតីនានាក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តនូវសិទ្ធិ សេរីភាពរបស់ខ្លួនជូនគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាពិនិត្យ អង្កេត និងដោះស្រាយ។

លោកថា ការដាក់ប្រអប់បណ្តឹងចំនួនបីទីតាំងខាងលើនេះ គឺជា ចំណុចចាប់ផ្ដើម និងជាគម្រោងសាក ល្បងមុន ពេលឈាន ដល់ការសម្រេចដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅ គ្រប់បណ្តាពន្ធនាគារទូទាំងរាជធានី-ខេត្ត។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ យិន គន្ធ ប្រធានមណ្ឌល មណ្ឌលអប់រំកែប្រែទី១ បានឱ្យដឹងថា មណ្ឌលអប់រំកែប្រែទី១ មានទីតាំងស្ថិតនៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានផ្ទៃដីសរុបចំនួន ១១២,៦៤៤ ម៉ែត្រការ៉េ។ មានអគារឃុំឃាំងចំនួន ១៦អគារស្មើ១៣៣បន្ទប់ ក្នុងនោះ បន្ទប់ធំចំនួន ២០បន្ទប់ អាចផ្ទុកពី១០០នាក់ទៅ៣០០នាក់ ,បន្ទប់មធ្យមចំនួន ៤៣បន្ទប់ អាចផ្ទុកពី ៥០នាក់ទៅ ៧០នាក់, បន្ទប់តូចចំនួន ៧០បន្ទប់ អាចផ្ទុកពី ១៥នាក់ទៅ ២៣នាក់ ,អគារឃុំមានផ្ទៃក្រឡាសរុបចំនួន ៦,២៦៧ម៉ែត្រការ៉េ ។ មានបណ្ណាល័យចំនួន ០៨អគារ មានសៀវភៅអានចំនួន ១៥,២១៣ក្បាល -មានសាលាបុណ្យ ១ និងវិហារអ៊ីស្លាម ១ សម្រាប់ពិធីជំនឿសាសនា – បំពាក់ទូរស័ព្ទអចល័តនៅតាម បណ្ណាល័យនៃអគារឃុំ ចំនួន ៣៣គ្រឿង និងមានស៊ីមកាតចំនួន ១៣ស៊ីម និង ៣ប្រព័ន្ធ (Cellcard ៣ខ្សែ, Smart ៨ខ្សែ, Metfone ២ខ្សែ) ។

លោកបន្ដថា មណ្ឌលគ្រប់គ្រងឃុំឃាំងជនជាប់ឃុំទៅតាម ចំណាត់ថ្នាក់សន្តិសុខនៃបទល្មើស ដោយគ្មានការរើសអើង ដល់ជាតិសាសន៍ដទៃឡើយ ។ ក្របខ័ណ្ឌមន្ត្រីសរុបចំនួន ៣៦០នាក់ (ស្រី ៤០នាក់) និងការិយាល័យចំណុះចំនួន៥ ហើយជនជាប់ឃុំគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សរុបមានចំនួន ៦,៦៨៣នាក់ ៕ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner