លទ្ធផលស្តីពីកិច្ចប្រជុំថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឬអាស៊ានផេកលើកទី១៨

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងអំពើពុក រលួយ អាស៊ាន ឬអាស៊ានផេក (ASEAN-PAC) លើកទី ១៨ ក្រោម ប្រធានបទ «រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៖ ការពង្រឹង សមត្ថភាពស្ថាប័នប្រឆាំងអំពើពុករលួយ និងកិច្ចសហប្រតិបត្តិការ នៅក្នុងប្រទេសអាស៊ាននីមួយៗ និងក្នុងក្របខណ្ឌអាស៊ាន-ផេក» ត្រូវបានប្រារព្ធនៅថ្ងៃទី ២២-២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ រាជធានី ភ្នំពេញ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម កិត្តិនីតិ កោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំង អំពើពុករលួយ (អ.ប.ព.) និងជាប្រធានអាស៊ាន-ផេក។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១៨នេះបានទទួលនូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ សម្រាប់ អាស៊ាន-ផេក តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា របស់ អាស៊ាន-ផេក (ASEAN-PAC MoU) ប្រកបដោយភាព ជោគជ័យ។ បន្ទាប់ពីការចុះអនុស្សរណៈយោគយល់គ្នានេះ ប្រទេសជាសមាជិកចំនួន ២ របស់អាស៊ាន-ផេក ក៏បានចុះ អនុស្សរណៈ យោគយល់គ្នាទ្វេភាគីជាមួយ អ.ប.ព. ដែរ គឺគណៈកម្មការជាតិប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រថៃ និងគណៈ កម្មការប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។

កិច្ចប្រជុំនេះក៏បានពិភាក្សា និងអនុម័តលើឯកសារសំខាន់ចំនួន ២ ដែលរួមមានឯកសារគោល (Term of Reference) និងផែនការ សកម្មភាពរយៈពេល ៣ ឆ្នាំ (២០២៣-២០២៥) របស់អាស៊ាន-ផេក។

កិច្ចប្រជុំក៏បានបន្តពិភាក្សាលើសេចក្តីព្រាងកូនសៀវភៅអេឡិចត្រូនិកអាស៊ាន-ផេក (ASEAN-PAC E-Booklet) ដែលត្រូវបានផ្តួច ផ្តើមគំនិត ដោយ អ.ប.ព. និងជាសកម្មភាពមួយក្នុងផែនការ សកម្មភាពរយៈពេល ៣ ឆ្នាំ (២០២៣-២០២៥) របស់អាស៊ាន-ផេក ហើយបានប្រគល់ការងារជូនលេខាធិការដ្ឋានអាស៊ាន-ផេក ដើម្បីបន្តពិភាក្សាបន្ថែមនៅក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន អាស៊ាន-ផេក លើកទី ១៩ ដែលគ្រោងនឹងធ្វើនៅខែ សីហា ឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះបានកត់សម្គាល់នូវបច្ចុប្បន្នភាពនៃរបាយការណ៍សង្ខេប ស្ដីពីសកម្មភាពនានារបស់អាស៊ាន-ផេក ក្រោមអាណត្តិរបស់ ការិយាល័យប្រឆាំងអំពើពុករលួយនៃប្រទេសប៊្រុយណេដារ៉ូហ្សាឡឹម ចាប់ពីខែ វិច្ឆិកា ឆ្នាំ ២០២១ ដល់ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ជាមួយគ្នានេះ កិច្ចប្រជុំបានពិភាក្សា និងឯកភាពក្នុងការអញ្ជើញ ប្រទេសទីម័រឡេស្ត ឱ្យធ្វើជាប្រទេសសង្កេត ការណ៍ សម្រាប់កិច្ច ប្រជុំអាស៊ាន-ផេក និងសកម្មភាពពាក់ព័ន្ធនាពេលខាងមុខ។

ប្រទេសជាសមាជិកបានកត់សម្គាល់នូវទស្សនៈរួម ស្ដីពីការ ពង្រឹងសមត្ថភាពស្ថាប័ននៃការងារប្រឆាំងអំពើពុក រលួយនៅ ក្នុងបណ្តាប្រទេសអាស៊ាន ក៏ដូចជាការពង្រឹងប្រសិទ្ធភាពនៃគំនិត ផ្តួចផ្តើមប្រឆាំងអំពើពុករលួយនៅក្នុងតំបន់។ កិច្ចការទាំងនោះ រាប់បញ្ចូលទាំងការផ្លាស់ប្តូរព័ត៌មាន និងការសិក្សា ដែលពាក់ព័ន្ធ នឹង ការងារប្រឆាំងអំពើពុករលួយ ដើម្បីអប់រំបង្ការស្វែងរក អត្តសញ្ញាណនិងស៊ើបអង្កេតព្រមទាំងការកសាងសមត្ថភាពដែលពាក់ព័ន្ធ នឹងការងារប្រឆាំងអំពើ ពុករលួយ និងបទល្មើសសម្អាត ប្រាក់។ តាមរយៈការធ្វើបទបង្ហាញតាមប្រទេស ប្រទេសជា សមាជិក អាស៊ាន-ផេក បាន ចែករំលែកបទពិសោធន៍ និង ឧត្តមានុវត្តន៍ ស្តីពីការស៊ើបអង្កេត ការបង្ការទប់ស្កាត់ និងការអប់រំ។

កិច្ចប្រជុំថ្នាក់ដឹកអាស៊ាន-ផេកលើកទី ១៨ នេះ បានគាំទ្រ ទាំងស្រុង លើចំណុចមួយរបស់តំណាងមកពីគណៈ កម្មការ លុបបំបាត់អំពើពុករលួយនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែល បានលើកឡើងថា ប្រទេសជាសមាជិកអាស៊ាន-ផេក មិនមែនត្រឹមតែជាអ្នកជិតខាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបង ប្អូនផងដែរ។ ក្នុងនាមជាបងប្អូននិងគ្នា យើងត្រូវផ្ដល់ការគាំទ្រ ដល់គ្នាទៅវិញទៅមក និងជួយដល់បងប្អូនណាដែល ត្រូវការ ជំនួយ។

កិច្ចប្រជុំនេះក៏បានពិភាក្សា និងឯកភាពលើប្រធានបទ សម្រាប់ សិក្ខាសាលាបណ្តុះបណ្តាលសមត្ថភាពរបស់ អាស៊ាន-ផេក ដែលនឹងប្រារព្ធឡើងនៅឆ្នាំ ២០២៣ ក្រោមកិច្ចសហការរបស់ អ.ប.ព. ដែលជាប្រធានអាស៊ាន-ផេក និង គណៈកម្មការលុប បំបាត់អំពើពុករលួយនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ អាស៊ាន-ផេក ក៏មានកិច្ចប្រជុំអមមួយ ទៀត ជាមួយការិយាល័យ អង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀន និង បទឧក្រិដ្ឋ (UNODC) តាមប្រព័ន្ធអនឡាញ និងបានស្វាគមន៍ ការគាំទ្ររបស់អង្គការ UNODC ក្នុងការរៀបចំសិក្ខាសាលា អាស៊ាន-ផេក នៅឆ្នាំ ២០២៣។

កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក លើកទី ១៩ ក្រោមការដឹកនាំ របស់អាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណរដ្ឋ ប្រជាមានិតប្រជាធិប តេយ្យឡាវ នឹងត្រូវរៀបចំឡើង នៅចុងឆ្នាំ ២០២៣។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះរួមមានវត្តមានរបស់លោកជំទាវ Yang Mulia, DATIN PADUKA HAJAH ANIFA RAFIZA HAJI ABD GHANI ប្រធានការិយាល័យប្រឆាំងអំពើពុក រលួយនៃប្រទេស ព្រុយណេ ដារូហ្សាឡឹម ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម FIRLI BAHURI ប្រធាន គណៈកម្មការលុប បំបាត់អំពើ ពុករលួយ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម_VILAYVANH BOUTDAKHAM អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ នៃ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម Dato’ Indera JUNIPAH BINTI WANDI ស្នងការរង នៃគណៈកម្មការ ប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ឯកឧត្តម THAN SWE ប្រធាន គណៈកម្មការ ប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋ សហភាព មីយ៉ាន់ម៉ា លោក JOSE M. BALMEO, JR. អនុប្រធាននៃការិយា ល័យ អំប៊ូដស្មាន់ នៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម DENIS TANG ប្រធាននៃការិយាល័យស៊ើបអង្កេតអំពើពុករលួយ សាធារណរដ្ឋសិង្ហបុរី នាយឧត្តមសេនីយ៍នគរបាល WATCHARAPOL PRASARNRAJKIT ប្រធាននៃគណៈកម្មការ ជាតិប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រថៃ និងឯកឧត្តម DANG CONG HUAN ស្នងការរងនៃអគ្គាធិការដ្ឋាន រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះបានទទួលនូវកិត្តិយសដ៏ជ្រាលជ្រៅ និងការកោត សរសើរ ដ៏ខ្ពង់ខ្ពស់ តាមរយៈសារស្វាគមន៍របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចកកម្ពុជា៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner