ក្រុមហ៊ុន វីសា ធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ ប្រាក់នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនវីសា( Visa) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់តាមប្រព័ន្ធ ឌីជីថលឈានមុខគេ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសអំពីវិធានការការពារសុវត្ថិភាព ការទូទាត់ថ្មីក្នុងប្រទេសកម្ពុជា ដែលនឹងជួយប្រយុទ្ធប្រឆាំង បទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ជួយការពារប្រព័ន្ធ អេកូឡូស៊ី របស់ប្រព័ន្ធទូទាត់ និងរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និ ង អាជីវករ។

វិធានការសុវត្ថិភាពថ្មីនេះគឺជាផ្នែកមួយនៃផែនទីសុវត្ថិភាពរបស់ក្រុមហ៊ុនVisaដែលត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ប្រទេសកម្ពុជាហើយត្រូវបានរចនាឡើងដើម្បីផ្តល់ការការពារកាន់តែប្រសើរឡើងសម្រាប់ប្រតិបត្តិការទូទាត់តាមរយៈអ៊ីនធឺណិត និងតាមបណ្តាហាង។

ថ្លែងក្នុងពិធីនេះអ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា សម្រាប់ក្រុមហ៊ុន Visa សុវត្ថិភាពក្នុងការទូទាត់ គឺជាអាទិភាពចម្បងបំផុត ហើយយើងវិនិយោគយ៉ាងច្រើន ក្នុងការការពារ និងពង្រឹងសុវត្ថិភាពគ្រប់ប្រតិបត្តិការទូទាត់របស់ Visa ដើម្បីធានាថាអ្នកប្រើប្រាស់ និងអាជីវករត្រូវបានការពារ យ៉ាងគត់មត់។

អ្នកស្រី ត្រាហ្ស៊ីនី បន្ថែមថា នៅពេលសម្លឹងមើលទៅអនាគត របស់ប្រព័ន្ធសុវត្ថិភាព ក្រុមហ៊ុន Visa ជឿជាក់ថា ការផ្តោត លើអត្តសញ្ញាណឌីជីថល ព្រមទាំងការផ្ទៀងផ្ទាត់អត្ត សញ្ញាណ របស់អ្នកប្រើប្រាស់ នឹងក្លាយជាគន្លឹះក្នុងការកាត់បន្ថយ ការគំរាមកំហែងថ្មីៗ នៅពេលដែលពាណិជ្ជកម្មកាន់តែច្រើន បានបង្វែរទិសដៅទៅរកបណ្តាញឌីជីថល។ ក្រុមហ៊ុន Visa បានអំពាវនាវឲ្យម្ចាស់ឧស្សាហកម្ម ធ្វើសកម្មភាពកំណត់លើ អត្តសញ្ញាណឌីជីថលដែលនឹងត្រូវប្រើប្រាស់សម្រាប់ការផ្ទៀងផ្ទាត់” ។ ជាមួយនឹងក្រុមការងារដែលមានជំនាញគ្រប់គ្រងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតទូទាំងសកលជាង ១,០០០នាក់ ក្រុមហ៊ុន Visa ផ្ដល់ជូនការការពារការក្លែងបន្លំតាមពេលវេលាជាក់ស្តែង ពេញ ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ (២៤/៧) ធ្វើការវិភាគរាប់លានប្រតិបត្តិការជារៀងរាល់ថ្ងៃ ដើម្បីកំណត់ សំគាល់ នូវការគំរាមកំហែងដែលគេអាចសំគាល់បាន និងកំពុង តែលេចឡើង។

បច្ចេកវិទ្យាដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) របស់ ក្រុមហ៊ុន Visa អាចរកឃើញគំរូនៅក្នុងទិន្នន័យ ដែលមិនអាច រកឃើញដោយមនុស្ស ដើម្បីកំណត់អត្តសញ្ញាណ គំរូនៃការ រាប់បញ្ចូល និងផ្តល់ជូនជាដំណឹងដល់ស្ថាប័នហិរញ្ញវត្ថុ និង ពាណិជ្ជករដែលរងផលប៉ះពាល់ មុនពេលប្រតិបត្តិការ ក្លែង បន្លំត្រូវបានចាប់ផ្តើម។

ផែនទីសុវត្ថិភាពរបស់ក្រុមហ៊ុន Visa បានគូសបញ្ជាក់ ពីជំហាន ដែលក្រុមហ៊ុន Visa នឹងត្រូវអនុវត្តទៅលើគ្រប់ផ្នែក សំខាន់ៗ ដើម្បីបន្តធានាសុវត្ថិភាពប្រព័ន្ធទូទាត់បែបអេកូឡូស៊ីនៅកម្ពុជា រួមមាន៖១.ជំរុញការទទួលយកនូវបច្ចេកវិទ្យាសុវត្ថិភាព,២.ធានាបាននូវសុវត្ថិភាពសម្រាប់បទពិសោធន៍ទូទាត់ដំបូងតាមរយៈឌីជីថល ,៣. ធានាភាពធន់របស់ប្រព័ន្ធអេកូឡូស៊ី ,៤. ការពារ ការវាយប្រហាតាមរយៈការកំណត់នូវការរាប់លេខ ,៥. ពង្រឹង ប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិតរបស់អ្នកចូលរួមប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី និង៦. ការពារអ្នកប្រើប្រាស់ និងអាជីវក មិនឱ្យក្លាយជា ជនរងគ្រោះនៃការបោកប្រាស់៕ ដោយ៖ ទីណា