មេដឹកនាំប្រទេសចំនួន ៤ ពិភាក្សាគ្នាជុំវិញជម្លោះ នៅអ៊ុយក្រែន និងវិបត្តិថាមពល

ប្រាទីស្លាវ៉ា៖ នាយករដ្ឋមន្ត្រីប្រទេសចំនួន ៤ ដែលហៅថា Visegrad Four (V4) ក្នុងនោះមានដូចជាស្លូវ៉ាគី សាធារណរដ្ឋឆេក ហុងគ្រី និងប៉ូឡូញ បានជួបប្រជុំគ្នានៅទីក្រុង Kosice ប្រទេសស្លូវ៉ាគី ក្នុងថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាអំពីបញ្ហាចម្រុះមួយចំនួន រួមទាំងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន វិបត្តិថាមពល និងការធ្វើចំណាកស្រុកខុសច្បាប់ជាដើម។

កិច្ចប្រជុំកំពូលខាងលើនេះ មានការចូលរួមពីនាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Eduard Heger នាយករដ្ឋមន្រ្តីឆេក លោក Petr Fiala នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban និងនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Mateusz Morawiecki ។ លោក Morawiecki ត្រូវបានដកស្រង់សម្តីដោយ TASR ដែលជាទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋស្លូវ៉ាគី ដោយនិយាយថា ការកំណត់តម្លៃឧស្ម័នរុស្ស៊ីត្រូវបានកំណត់ខ្ពស់ពេក។

លោកថា វាត្រឹមតែប្រជាជនអ៊ុយក្រែនទេ ដែលបង់ថ្លៃឧស្ម័នដ៏ខ្ពស់កប់ពពកនោះទេ បញ្ហានេះក៏កើតឡើងលើជនជាតិអឺរ៉ុបទាំងអស់ផងដែរ។ យើងជំរុញឱ្យគណៈកម្មការអឺរ៉ុបប្រើប្រាស់មធ្យោបាយដោះស្រាយជាបន្ទាន់។ បើតាមសារព័ត៌មានដដែលនេះ លោក Orban បានប្រកាសបន្ទាប់ពីកិច្ចប្រជុំកំពូលថា ហុងគ្រីគាំទ្រហ្វាំងឡង់ និងស៊ុយអែតចូលទៅក្នុងអង្គការណាតូ។

ចំណែកលោក Fiala បាននិយាយថា នាយករដ្ឋមន្ត្រីទាំងបួនបានឈានដល់ការឯកភាពគ្នាលើតម្រូវកា រដើម្បីបន្តផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន។ ប្រមុខរដ្ឋាភិបាលទាំងបួនក៏បានយល់ព្រមជួយហុងគ្រី ដោះស្រាយបញ្ហាចំណាកស្រុកខុសច្បាប់ផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner