លទ្ធផល ៤ប្រកួត World Cup , ប្រេស៊ីល ព័រទុយហ្គាល់ និងស្វីស ឈ្នះដូចគ្នា អ៊ុយរ៉ាហ្គាយ ស្មើកូរ៉េ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ដូហា៖ ក្រុមសាំបាប្រេស៊ីល ព័រទុយហ្គាល់ និងស្វីស រកបាន ៣ពិន្ទុដូចគ្នានៅប្រកួតដំបូង នៃវគ្គសន្សំពិន្ទុតាមពូល ខណ:អ៊ុយរ៉ាហ្គាយ និង កូរ៉េខាងត្បូង ស្មើគ្នាចែកមួយពិន្ទុម្នាក់ នៅ FIFA World Cup 2022 ។
ស្វីស រកបានមួយគ្រាប់ បាន ៣ពិន្ទុ កករោយឈ្នះ កាមេរូន ក្នុងលទ្ធផលលទ្ធផល១ទល់នឹង០ នៅពូល G រីឯសាំបាប្រេស៊ីល ដែលឈ្នះពាន World Cup ៥សម័យយកឈ្នះ ស៊ែប៊ី ២-០។
ចំណែកឯ ២ប្រកួតក្នុងពូល Hក្រុម អ៊ុយរ៉ាហ្គាយស្មើជាមួយកូរ៉េខាងត្បូង ចែកគ្នាម្នាក់ ១ពិន្ទុ។ ព័រទុយហ្គាល់វិញ យកបាន ៣ពិន្ទុ យកឈ្នះហ្គាណា ៣ទល់នឹង២ ៕ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។