យានយន្តល្មើសចំនួន១០២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យទូទាំងប្រទេស កាលពីថ្ងៃទី២៤ ម្សិលមិញ
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបានដៅគោលដៅសរុបចំនួន ១៤៤គោលដៅដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងនោះមានយានយន្តចូលគោលដៅចំនួន ២.១៤១គ្រឿង ម៉ូតូចំនួន ២.១០១គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ១០២គ្រឿង មានម៉ូតូចំនួន ៨១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានឱ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រភពដដែលបានបន្តក្នុងរយៈពេល២៤ថ្ងៃ (ថ្ងៃទី០១-២៤ខែវិច្ឆិកា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន ៤២.០៩១គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤.១៥១គ្រឿងម៉ូតូមានចំនួន ៣.៥៤៨គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩អនក្រ.បកនៅទូទាំងប្រទេស។
សូមជម្រាប់ថាកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បណ្តាលអោយមនុស្សស្លាប់ចំនួន១នាក់របួសធ្ងន់ចំនួន២នាក់(ស្រី)និងរបួសស្រាលចំនួន១នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន២លើក៕ដោយ៖ឆៃហួតនិងប៊ុនធី