ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងល្អណាស់ក្នុងជីវិតនៅថ្ងៃនេះ។ កុំបោះបង់ការប្រឹងប្រែង បន្ថែមកំលាំងឆ្ពោះទៅមុខឲ្យខ្លាំង។ ត្រូវចេះសំលឹងមើលហេតុការផ្សេងៗដែលបានកើតឡើង និងរៀនដោះស្រាយដោយឆ្លាតវ័យ។ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬចាប់ផ្តើមធ្វើកិច្ចការងារថ្មីបាន ចំណែកពិធីមង្គលនានាអាចធ្វើទៅបានគ្រប់ពេល។ ក្នុងថ្ងៃនេះ ធ្វើយ៉ាងណាសូមព្យាយាមបង្កើនកិច្ចទំនាក់ទំនងជាថ្មី។ ចូល អោយបានកាន់តែកៀននឹងដៃគូ រួមទាំងមិត្តរួមការងារផងដើម្បីទទួលបានពត៌មាន ឬទិន្ន ន័យសំខាន់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់អោយអ្នកបោះ ជំហានសម្រាប់ការងារថ្មី ឬសូម្បីតែការបោះទុន និងការប្រើប្រាស់លុយកាក់ច្រើននោះទេ។ លើសពីនេះ រាល់កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹង ហើយក៏អាចប្រទះនូវឧបសគ្គ ដែលកើតឡើងពីចំនួនការងារច្រើនលើសលុបផងដែរ។ សូមយកចិត្តទុកដាក់ គ្រប់អ្វីៗដែលបានកើតឡើង ហើយដោះស្រាយឲ្យបានម៉ត់ចត់។ ក្នុងស្ថានភាពខ្លះ ប្រសិនបើអ្នកមិនអាចរកវិធីដោះស្រាយទេ ចូរស្វែងរកកិច្ចពិភាក្សាជាមួយ មនុស្សដែលនៅក្បែរលោកអ្នក ។ ប៉ុន្តែក៏ មិនគួរព្រួយពេកទេ ពីព្រោះស្ថានភាពនេះនឹងផ្លាស់ប្តូរ ទៅវិញក្នុងពេលយ៉ាងឆាប់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងរបររកស៊ី ជួញដូររបស់អ្នកមានដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រច្រើនណាស់។ សូមខំប្រឹងប្រែងធ្វើកិច្ចការងារដោយដៃអ្នកផ្ទាល់ ហើយធ្វើទំនាក់ទំនងល្អជាមួយ មនុស្សជាច្រើននៅជុំវិញខ្លួន ពិសេសជាមួយថ្នាក់លើ។ ក្នុងរយៈពេលនេះ អ្នកក៏អាចធ្វើការ ផ្លាស់ប្តូរ របត់ការងារ និងទីកន្លែងការ ងារទៅតាមបំណងប្រាថា្នផងដែរ។ ចំពោះបញ្ហាចំពោះមុខដែលអ្នកបានប្រទះនៅក្នុងថ្ងៃ នេះមិនមែនជាចំណោទបញ្ហាធំទេ។ លោកអ្នកមិនចាំបាច់ព្រួយបារម្ភនោះទេ ដោយសារ អ្នកអាចដោះស្រាយ បញ្ហារឹងស្ទះដោយងាយស្រួលបំផុត។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយ ផលនៃការដោះស្រាយបញ្ហាចាស់ថ្មីៗនានា ក្នុងនោះរាល់បញ្ហាហិរញ្ញវត្ថុដែលតែងបង្ខំ ស្ថានភាពអាជីវកម្មរបស់អ្នកក៏នឹងអាចដោះស្រាយនៅពេលនេះផងដែរ។ ចំពោះលោកអ្នក ដែលបម្រើការងារផ្នែកការិយាល័យនឹងរីកចម្រើនយ៉ាងខ្លាំង។ លោកអ្នកអាចចាប់ផ្តើម កិច្ចការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារដែលខ្លួនបានគ្រោងទុក។ ដោយឡែកក្នុងថ្ងៃនេះជម្លោះ ឬបញ្ហាកន្លងមកនឹងអាចដោះស្រាយបានយ៉ាងងាយ ប៉ុន្តែត្រូវមានភាពទន់ភ្លន់ និងគោរពភាពពិត។ ដោយឡែក លោកអ្នកក៏អាចការពារទស្សនៈវិស័យរបស់ខ្លួន យ៉ាងត្រឹមត្រូវផងដែរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីជួញដូរមិនសូវទទួលបានផល ដូចដែលបានរំពឹងទេ។ ក្នុងនោះទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនគួរធ្វើបន្ថែម។ សំដីខ្លះមិនគួរនិយាយទេ បើទោះជាសំដីពិតក៏ដោយ រក្សាការសំងាត់ជានិច្ច។ មនុស្សដែលអាចពឹងពាក់បានក្នុងពេលនេះ គឺមនុស្សដែលនៅជិតស្និទ្ធនឹងអ្នកជាទីបំផុត។ បើទោះបីជាជួបប្រទះនឹងបញ្ហាតិចតួចដែលនាំឲ្យរំខានដល់សេចក្តីសុខ និងភាពជោគជ័យបន្តិចក្តី ចូរកុំបាក់ទឹកចិត្ត ព្យាយាមបន្តការងារជាធម្មតា ហើយបោះបង់ចោលការសង្ស័យដែលមិនចាំបាច់។ ក្រៅពី នេះ សូមរក្សាចិត្តពីពត៌មានខាងក្រៅដែលអ្នកទទួលបាន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានភាពហត់នឿយច្រើននៅរវាង ពេលព្រឹក ពីព្រោះតែទំហំការងារដែលហាក់ដាក់បន្ទុកមកលើលោកអ្នក។ ក្នុងករណីនេះ សូមរៀបចំការងារដែលជាអាទិភាព ឬបែងចែកការងារទៅកាន់សហការីខ្លះក៏នឹងប្រសើរ។ ចំពោះអាជីវកម្ម អ្នកអាចដំណើរការ និងបណ្តាក់ទុនបានដោយគ្មានបញ្ហាជំទាស់នោះទេ។ លើសពីនេះ សូមកុំទាន់សម្រេចចិត្តប្តូរការងារ ឬមុខរបរពេលនេះ ដោយសារផលប្រយោជន៍មានតិចជាងកំលាំង និងដើមទុនដែលដាក់ចេញ។ ថ្ងៃនេះលោកអ្នកមានស្មារតីទទួលខុសត្រូវខ្ពស់ណាស់ ដូច្នេះគ្មានអ្វីត្រូវព្រួយនឹងឧបសគ្គតិចតួចនោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងមានភាពរីករាយខ្លាំង នៅក្នុងចិត្ត។ ការងារមុខរបររកស៊ីស្គាល់តែភាពចម្រើនលូតលាស់ ចំណែកលុយកាក់វិញហូរចូលយ៉ាងច្រើនណាស់។ សូមរក្សាភាពស្ងប់ស្ងាត់នៅពេលអ្នកអបអរភាពជោគជ័យ ព្រោះគ្មានប្រយោជន៍អី្វត្រូវវាយស្មៅបង្អើលពស់នោះទេ។ វេលាល្អសម្រាប់ធ្វើកិច្ចការ និងពិធីមង្គលមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចធ្វើពេលណាក៏បានផលល្អដែរ។ ម៉្យាងទៀតក្នុងថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពយល់ដឹងពីស្ថានការណ៍ និងរកវិធីដោះស្រាយបានយ៉ាងរហ័ស និងជោគជ័យ។ ចំពោះគូស្នេហ៍មានភាពល្អូកល្អឺនណាស់នៅក្នុងពេលនេះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមិនសូវទទួលបានផលលាភដូចការរំពឹងទេ ដូច្នេះសូមគុណគូររកមធ្យោបាយទប់ទល់។ កុំទុកចិត្តនរណាឡើយ សូម្បីមនុស្សដែលអ្នកធ្លាប់ស្គាល់ក្តី ព្រោះលោកអ្នកអាចនឹងចាញ់បោកគេ។ ជម្លោះ និងការនិន្ទាឈ្នានីសមានច្រើន ប៉ុន្តែកុំបារម្ភអ្វីដែលអ្នកត្រូវធ្វើ គឺរក្សាភាពអត់ធ្មត់ និងស្ងៀមស្ងាត់។ ក្នុងរយៈពេលនេះប្រហែលជាអ្នកគួរគ្រប់គ្រងកំរិតហិរញ្ញវត្ថុអោយបានលំនឹងបំផុត កុំទាន់ចាយវាយច្រើន ឬសូម្បីតែការបណ្តាក់ទុនក៏ដោយក៏ត្រូវមានកំរិត។ ក្រៅពីនេះ សូមកុំ បណ្តោយអោយការសម្រេចចិត្តការងារនៅលើដៃរបស់អ្នកដទៃ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ ទទួលបានតែភាពជោគជ័យ ចំណែកដំណឹងល្អក្នុងវិជ្ជាជីវៈក៏នឹងកើតឡើងក្នុងពេលនេះផងដរ។ សូមអ្នករងចាំដំណឹងល្អ និងរីករាយទទួលវាចុះនៅថ្ងៃនេះ ប៉ុន្តែសូមកុំប្រញាប់ប្រញាលពេក រក្សាភាពស្ងៀមស្ងាត់ទើបជាការប្រសើរ។ ថ្ងៃនេះលោកអ្នកគួរចាប់ផ្តើមអ្វីៗតាំងពីព្រលឹម ប៉ុន្តែលេខសំណាងធំរបស់អ្នកគឺនៅពេលរសៀល។ ចំពោះការផ្លាស់ប្តូរការងារ គឺអាចធ្វើទៅបានដោយ គ្មានហេតុផលរំខានទេ។ ក្នុងពេលនេះ ប្រសិនជាអ្នកអាចមានលទ្ធភាពចាកចេញពីស្ថាន ភាពចាស់ នោះអ្នកនឹងអាចទទួលបានភាពរីកចម្រើនបន្ថែម ពីព្រោះឳកាសកំពុងកើន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាង និងភោគទ្រព្យថ្ងៃនេះហូរចូលផ្ទះរបស់អ្នកពេញប្រៀបតែម្តង លើសពីនេះ អ្នកអាចរក្សាសំណាងនេះបានក្នុងរយៈពេលយ៉ាងយូរ។ ថ្ងៃនេះរាល់បញ្ហាដែលតែងរំខានលោកអ្នកនឹងត្រូវបានកំចាត់ចេញពីផ្លូវតែម្តង។ ចំណែក មនុស្សដែលនៅក្បែរលោកអ្នកក៏នឹងអាចជួយទំនុកបម្រុងជ្រោមជ្រែងលោកអ្នកពេញទំហឹង ហេតុនេះលោកអ្នកនឹងអាចសម្រេចការងារអ្វីៗបានដោយងាយស្រួលណាស់។ សូមកុំបារម្ភនឹងកិច្ចការដែលបម្រុងធ្វើ ចាប់ផ្តើមថ្ងៃនេះ ដើម្បីសម្រេចទៅដល់គោលដៅ។ ក្រៅពីនេះ អ្នក គួរកុំស្ថិតក្នុងស្ថានភាពទ្វេរមុខពីរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីមានដំណើរការល្អប្រសើរខ្លាំងណាស់។ ថ្ងៃនេះលោកអ្នកអាចធ្វើទំនាក់ទំនងល្អជាមួយមនុស្សក្នុងក្រុមការងារ ពិសេសជាមួយថា្នក់លើ។ ភាពជោគជ័យធំដុំអាចមិនទាន់បានដល់ដៃរបស់អ្នកក្នុងពេលនេះ ក៏ប៉ុន្តែវាកំពុងតែខិតមកជិតអ្នក ដូច្នេះសូមកុំមានការបារម្ភ។ ដោយឡែក សូមរក្សាឥរិយាបថ និងរស់នៅដោយាភាពយោគយល់។ ថ្ងៃនេះជាពេលវេលាដែលត្រូវប្រុងប្រយ័ត្នជាពិសេសទៅលើពាក្យសំដី។ ប្រហែលជាអ្នកមិនគួរចូលរួមក្នុងការជួបជុំច្រើន មិនគួរបញ្ចេញយោបល់បើមិនចាំបាច់ ហើយគួរស្តាប់អោយបានច្រើន ដើម្បីបញ្ចៀសកំហុស។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបណាស់ ប៉ុន្តែសូមរក្សាឥរិយាបថសមរម្យទៅកាន់មនុស្សនៅជុំវិញខ្លួន។ ច្រានចោលកិច្ចការដែលអ្នកមិនមានបទពិសោធន៍ ឬការងារដែលនាំរវល់ តែមិនអាចរកបានផលច្រើន។ ថ្ងៃនេះគួរសំឡឹងមើលការងារដែលអ្នកទងច្រើនជាមួយផ្នែកសិល្បៈ នោះនឹងបានផលល្អប្រសើរខ្លាំង។ សូមលោកអ្នករក្សាភាពអត់ធ្មត់សិន ព្រោះមនុស្សដែលចាំមើលបំណាំអ្នកមានច្រើន។ ដោយឡែក សូមលោកអ្នកធ្វើកិច្ចសហការជាមួយមនុស្សដែលលោកអ្នកស្គាល់ច្បាស់ ពីព្រោះលទ្ធផល នឹងអាចពន្លឿនក្នុងទំនាក់ទំនងជិតស្និទ្ធ។ លើសពីនេះ សូមជៀសវាងការធ្វើដំណើរឆ្ងាយ។
ចំណាំៈ
ឆ្នាំទាំង៥ ជូត ថោះ មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ ការផ្លាស់ប្តូរការងារ និងទីកន្លែងការ ងារជាពេលល្អប្រសើរ ដោយសារផលលាភនឹងកើនឡើងខ្ពស់។ ក្នុងនោះ ការចុះហត្ថលេខា និងកិច្ចសន្យាផ្សេងៗអាចធ្វើទៅបានដោយជោគជ័យ។