សម្តេច ហេង សំរិន ថ្លែងបញ្ជាក់ជោគជ័យនៃមហាសន្និបាតអាយប៉ាលើកទី៤៣ (Video Inside)
អត្ថបទដោយ៖
Apsara Net
កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលោកទី៤៣ បានបញ្ចប់ក្រោយការប្រជុំ រយៈពេល៥ថ្ងៃរវាងពីថ្ងៃទី២០ ដល់២៥វិច្ឆិកា ឆ្នាំ២០២២ ប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ បានចូលរួមដោយប្រទេសអាស៊ានចំនួន៨ លើកលែងតែប្រទេសមីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ កិច្ចប្រជុំនេះ បានចូលរួមផងដែរពីបណ្តាប្រទេសជាអ្នកសង្កេតការណ៍, ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរយនាក់។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងថាមហាសន្និបាតលើទឹកដីនៃប្រទេសកម្ពុជានេះ បានប្រព្រឹត្តទៅដោយជោគជ័យ។ អប្សរាណិតរាយការណ៍