មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសិក្ខាសាលាស្តីពី “ការប្រមូលភស្តុតាង សម្រាប់ការងារប្រឆាំងអំពើពុករលួយ នៅប្រទេសកម្ពុជា”
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ : អង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ឱ្យដឹងថា កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកាម្សិលមិញ គណៈកម្មការត្រួតពិនិត្យ វិន័យមជ្ឈិមបក្សកុម្មុយនីស្តចិន (CCDI) និងគណៈកម្មការ ត្រួតពិនិត្យកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន (NSC) សហការជាមួយក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋ ប្រជាមានិតចិន បានបើកសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្ដីពី «ការប្រមូលភស្តុតាងសម្រាប់ការងារ ប្រឆាំងអំពើពុករលួយ នៅប្រទេសកម្ពុជា» ក្រោមអធិបតីភាព លោក Cai Wei អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃ CCDI និង NSC ជូនថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្ត នៃអង្គភាព ប្រឆាំង អំពើពុករលួយ (អ.ប.ព.) ចំនួន ២១រូបដែល ដឹកនាំដោយលោក ហេង សុខហៀង ឧបការី នៃ អ.ប.ព. ៕
ដោយ ៖ ភារ៉ា និងប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។