អភិបាលរាជធានីភ្នំពេញចាត់ទុកជំនួយរបស់កូរ៉េដល់មន្ទីរពេទ្យបង្អែកជើងឯក ជាជំនួយដែលរាជធានីភ្នំពេញចង់បានបំផុត
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាជាមួយប្រតិភូអង្គការKOICA កូរ៉េ ដឹកនាំដោយលោកRho Hyun Jun នាយកប្រចាំប្រទេសរបស់ទីភ្នាក់ងារ KOICA នាព្រឹកថ្ងៃទី២៥ វិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ជំនួយ ដែលសាធារណៈរដ្ឋកូរ៉េ បានជួយដល់មន្ទីរពេទ្យបង្អែកជើងឯក ខណ្ឌដង្កោជាជំ នួយដែលរដ្ឋបាលរាជធានីភ្នំពេញចង់បានបំផុតដើម្បីលើកកំពស់សុខមាលភាព ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក៏ដូចបងប្អូនមកពីតាមបណ្តាខេត្តនានាមករកសេវាសុខាភិបាលនៅរាជធានីភ្នំពេញមានការកើនឡើងស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។
ឯកឧត្តមអភិបាល បានបង្ហាញពីការគាំទ្រពេញទំហឹងនឹងផ្តល់កិច្ចសហការដល់ដំណើរការគម្រោងកែលំអរមន្ទីរពេទ្យបង្អែកជើងឯកនេះទៅតាមស្តង់ដារបច្ចេកទេស នឹងគាំទ្រទៅលើការសាងសង់អាគារ មន្ទីរពេទ្យថ្មី ឲ្យមានការសាងសង់កំពស់លើសពី ៤ជាន់ទៅតាមតម្រូវការជាក់ស្តែង និងត្រៀមលក្ខណៈសិក្សាទៅលើការឈានទៅ ដាក់មន្ទីរពេទ្យនេះដល់កំរិតទី៣ ។
លោក Ro Hyun Jun បានលើកឡើងថា៖Koica បានដាក់ចេញគម្រោង៣ ពីឆ្នាំ២០២៤ ដល់២០២៩រួមមាន៖ការសាងសង់អាគារថ្មី,ការបំពាក់ឧបករណ៍បរិក្ខាពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិកមន្ទីរពេទ្យ។
លោក Ro បានឱ្យដឹងទៀតថា៖គម្រោងនេះគ្រោងនឹងចំណាយថវិកា ១១លានដុល្លារសហរដ្ឋអាមេរិក។ភាគីKoicaបានចាប់ អារម្មណ៍លើភាពទាក់ទាញសំរាប់អ្នកជំងឺមិនចង់ឲ្យពួកគាត់ទៅហួស មកហួស
ឬទៅរកតែមន្ទីរពេទ្យធំៗនៅកណ្តាលក្រុង ។ ដូច្នេះការបំពាក់បរិក្ខាពេទ្យ ការរៀបចំហេដ្ឋារចនាសម្ពន្ធ័ រួមនិងក្រុមគ្រូពេទ្យជំនាញគឺជារឿងចាំបាច់ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ