បណ្ឌិត ហ៊ុន ម៉ាណែត ពង្រឹងស្មារតីយុវជនបន្តវេន (Video Inside)

បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានពង្រឹងស្មារតីដឹកនាំយុវជន ដែលត្រៀមបន្តវេនដឹកនាំប្រទេសកម្ពុជានាអនាគត។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសជួបជាមួយយុវជនបក្ខ បានថ្លែងបញ្ជាក់នូវគន្លឹះដែលជាមូលដ្ឋានទ្រទ្រង់និរន្តភាព និងចិរភាពសម្រាប់ ដំណើរទៅមុខរបស់ប្រទេសជាតិ។

បណ្ឌិត ហ៊ុន ម៉ាណែត គឺជាដុំគ្រាប់ពេជ្រដ៏មានតម្លៃរបស់គណបក្សប្រជាជនកម្ពុជា។ ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស បានព្យាយាមប្រើឧបាយកលកខ្វក់ជាច្រើនលើកច្រើនសារមកហើយ ក្នុងបំណងចង់បន្សាបឥទ្ធិពលនូវតម្លៃគ្រាប់ពេជ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ ប៉ុន្តែគ្រាប់ពេជ្រដែលត្រូវបន្តវេននាអនាគតរបស់គណបក្សប្រជាជនកម្ពុជានេះ នៅតែរះភ្លឺចិញ្ចាចក្នុងរង្វង់ឆាកនយោបាយដែលគ្មានសត្រូវអាចធ្វើឱ្យពន្លឺស្រអាប់បានឡើយ។

ads banner