កំពង់ឆ្នាំងរៀបចំពិធីបុណ្យអុំទូក (Video Inside)
អត្ថបទដោយ៖
Apsara Net
ខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូកនៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ យោងតាមរដ្ឋបាលខេត្ត ការរៀបចំបុណ្យអុំទូក នៃខេត្តដែលជាប់នឹងដងទន្លេសាបនេះ នឹង មានរយៈ២ថ្ងៃ គឺរវាងពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ដែលស្ថិតនៅមាត់ទន្លេផ្សារក្រោម នៃក្រុងកំពង់ឆ្នាំង ។
យោងតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅក្នុងពិធីបុណ្យអុំទូកខាងមុខនេះ, រដ្ឋបាលខេត្ត គ្រោងរៀបចំកម្មវិធីជាច្រើនមានដូចជា៖ ការរៀបចំតាំងពិពណ៌ផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀត ដែលជាផលិតផលសម្រេចក្នុងខេត្ត, ការរៀបចំតំបន់កំសាន្តគឺជា តំបន់ត្រជាក់ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវពីផ្សារលើ មកកាន់ផ្សារក្រោមមាត់ទន្លេទៀតផងដែរ។