ដំណើរការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតនៅសល់ពេលតែ១៥ថ្ងៃប៉ុណ្ណោះ (Video Inside)
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីនៅសល់តែរយៈពេល១៥ថ្ងៃទៀត តែប៉ុណ្ណោះ។ មន្ត្រីគជប បានអំពាវប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះនិងពិនិត្យបញ្ជី ឈ្មោះសាជាថ្មី ត្រូវប្រញាប់រួសរាន់។
យោងតាមមន្ត្រីគជប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះមានចំនួន ៧ពាន់៩៨៨នាក់ ដែលនាំឲ្យ ចំនួនអ្នកមក ចុះឈ្មោះរយៈ៣៥ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះបានកើនដល់ជាង៤៧ម៉ឺននាក់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ រយៈពេល៥០ថ្ងៃ នឹងបញ្ចប់នៅថ្ងៃទី៨ខែធ្នូ ខាងមុខនេះ ។ ក្នុងរយៈពេល៣៥ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះនិង ការចុះឈ្មោះថ្មីមានចំនួន ៤៧ម៉ឺន៦៦២នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះ ឆ្នោតសរុបមានចំនួន ២០ម៉ឺន៤ពាន់៣៣៦នាក់ ,អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន៤ម៉ឺន៦ពាន់៩១៨នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១៣ម៉ឺន៣ពាន់ ១៩៣នាក់។