នគរបាលចរាចរណ៍ចាប់ផ្តើមរឹតបន្តឹងការបើកបរពលរដ្ឋលើផ្លូវល្បឿនលឿន (Video Inside)
អត្ថបទដោយ៖
Apsara Net
នគរបាលចរាចរណ៍ គ្រោងនឹងចាប់ផ្ដើមរឹតបន្តឹងចំពោះ ការបើកបររបស់ប្រជាពលរដ្ឋ លើផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ដោយត្រួតពិនិត្យល្បឿន និងអនុវត្តវិធានការ ផាកពិន័យចំពោះអ្នកបើកបរណាដែលល្មើស។
ឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានថ្លែងថាវិធានការរឹតបន្តឹង នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២តទៅ។
លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានថ្លែងថា «ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ, ត្រូវចៀសវាងការបើកបរដែលលើស ល្បឿនកំណត់»។
លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន សូមបើកបរដោយគោរពច្បាប់ ដោយបើកបរត្រឹមត្រូវទៅតាមគន្លងវ៉ាជែង…គន្លងធម្មតា នឹងមិនត្រូវបើកបរលើគន្លងអាសន្ននោះឡើយ៕