លោក ពូទីន អំពាវនាវឱ្យជំរុញការផលិតសព្វាវុធ ដើម្បីប្រើប្រាស់ ក្នុងសង្គ្រាមអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន
បានអំពាវនាវឱ្យមានការជំរុញការផលិតសព្វាវុធ ខណៈដែលយោធារបស់ប្រទេសនេះ នៅតែបន្ត អនុវត្តការបាញ់ផ្លោងមីស៊ីល និងការវាយប្រហារ ផ្សេងៗទៀតលើអ៊ុយក្រែន។

លោក ពូទីន បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ ដែល ធ្វើឡើងដោយសាជីវកម្មការពារជាតិ គ្រប់គ្រងដោយរដ្ឋនៅ ទីក្រុងម៉ូស្គូ ក្នុងថ្ងៃសុក្រសប្តាហ៍នេះថា អាទិភាពកំពូល គឺឆ្លើយ តបនឹងតម្រូវការរបស់ទាហានរុស្ស៊ី នៅក្នុងអ្វីដែលលោកហៅថា ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ លោកបានចង្អុល បង្ហាញពីតម្រូវការសម្រាប់ការបង្កើនផលិតកម្ម និងការផ្គត់ផ្គង់ផ្នែក សព្វាវុធ ហើយបានសន្យាផ្តល់ជំនួយយ៉ាងឆាប់រហ័ស។

ការអំពាវនាវខាងលើនេះរបស់លោក ពូទីន ធ្វើឡើងស្រប ពេលដែលក្រសួងការពារជាតិអង់គ្លេស ក្នុងថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា រុស្ស៉ីទំនងជាបាននិងកំពុងដកក្បាលគ្រាប់ នុយក្លេអ៊ែរចេញពីមីស៊ីលគ្រូសស៊េរីចាស់ ដែលផលិតឡើង ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០របស់ខ្លួន ហើយបានបាញ់មីស៊ីល ដោយគ្មានក្បាលគ្រាប់ ក្នុងការវាយប្រហារលើអ៊ុយក្រែន នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ការអះអាងនេះបានបង្ហាញពីកម្រិត នៃការថយចុះនៅក្នុង ឃ្លាំងស្តុកគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី៕
ប្រែសម្រួល៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner